Update៖ ឃុំខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ រឿងយកលុយ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងជាអភិបាលខេត្ត!

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចទី១២.១១.២០២៤ បានសម្រេចឃុំខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ«ប៉ុនប៉ងក្នុងបទសូកប៉ាន់»ក្រោយជនត្រូវចោទរូបនេះ ចំណាយប្រាក់ចំនួន៥៧ម៉ឺនដុល្លារ យកទៅប្រគល់ឱ្យលោក លី សាម៉េត(ហៅគ្រូមា)និងលោក ឡាច សំរោង ដើម្បីរត់ការចង់យកតំណែង…

ពលរដ្ឋអះអាងថា មន្ត្រីតុលាការខេត្តព្រៃវែង កំណត់យកលុយពីខ្លួន រាប់ពាន់ដុល្លារ ជាថ្នូរនឹងឱ្យជនត្រូវចោទនៅក្រៅឃុំ និងចេញដីការក្សាការពារ!

(ព្រៃវែង)៖ ក្រុមគ្រួសារសាច់ញាតិជនត្រូវចោទម្នាក់បានលើកឡើងថា លោក យ៉ង់ ពន្លក ក្រឡាបញ្ជីនៃសាលាដំបូងខេត្តព្រៃវែង បានកំណត់យកលុយពីខ្លួនបានសម្រេចចំនួន៣.៥០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យយុវជនម្នាក់ បាននៅក្រៅឃុំបណ្ដោះអាសន្ន…!។

ឃាត់ខ្លួនលោក កន សុកកាយ អតីតអភិបាលស្រុកល្វាឯម រឿងយកលុយ៣០ម៉ឺនដុល្លារ ទៅរត់ការចង់បានតំណែង!

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយហៅ(ACU) បានឃាត់ខ្លួនលោក កន សុកកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។

ឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ រឿងយកលុយ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែង!

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយហៅ(ACU)បានឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ រួចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

Update៖ បារាំង ហាមឃាត់ទង់ជាតិប៉ាឡេស្ទីនក្នុងការប្រកួតបាល់ទាត់អ៊ីស្រាអែល-បារាំង!

បន្ទាប់ពីភាពអសន្តិសុខកាលពីសប្តាហ៍មុននៅឯការប្រកួតនៅប្រទេសហូឡង់ អាជ្ញាធរបារាំងបានហាមឃាត់អ្នកទស្សនាមិនឱ្យនាំយកទង់ជាតិប៉ាឡេស្ទីនទៅប្រកួតបាល់ទាត់បារាំង-អ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះនៅជាយក្រុងប៉ារីស។

Update៖ លោក បៃដិន ប្រារព្ធទិវាអតីតយុទ្ធជនចុងក្រោយក្នុងនាមជាប្រធានាធិបតី!

ប្រធានាធិបតីអាមេរិក Joe Biden បានប្រារព្ធទិវាអតីតយុទ្ធជនចុងក្រោយរបស់គាត់ក្នុងនាមជាអគ្គមេបញ្ជាការនៅថ្ងៃច័ន្ទ ដោយសាទរវីរបុរសសង្រ្គាមរបស់អាមេរិក និងបានសន្យាថានឹងពង្រីកអត្ថប្រយោជន៍របស់ពួកគេមុនពេលគាត់ចាកចេញពីតំណែង។

Update៖ កូរ៉េខាងជើងនិងរុស្ស៊ី ហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក!

កូរ៉េខាងជើង បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៊ី ដែលចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសទាំង២ កាលពីខែមិថុនាកន្លងទៅ ដោយមានចែងពីការធ្វើអន្តរាគមន៍ផ្ដល់ជំនួយ ក្នុងករណីភាគីម្ខាងណាមួយរងការវាយប្រហារប្រដាប់អាវុធ។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.២៤០នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១១ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,240នាក់ហើយ។

Update៖ រុស្ស៊ី បដិសេធព័ត៌មានដែលថា លោក ត្រាំ និងលោក ពូទីន បាននិយាយគ្នាតាមទូរស័ព្ទ!

វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ(ទី១១ខែវិច្ឆិកា)ចេញមុខច្រានចោលអំពីព័ត៌មាន ដែលថាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសន្ទនាគ្នាតាមទូរស័ព្ទ កាលពីសប្តាហ៍មុន ហើយជជែកអំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។

Update៖ រុស្ស៊ី វាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ស្លាប់៥នាក់ទៀត!

ការវាយប្រហារតាមអាកាសពេញមួយយប់ បានសម្លាប់មនុស្ស ៥នាក់ រងរបួស១៩នាក់ និងបង្កការឆាបឆេះដល់អគារមួយចំនួន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

Exit mobile version