Update៖ ក្រោយរងការវាយប្រហារពីអ៊ីស្រាអែល អ៊ីរ៉ង់ និយាយថាខ្លួនមានសិទ្ធិដើម្បីការពារប្រទេសនិងប្រជាជន!

កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា អ៊ីរ៉ង់ បាននិយាយថាខ្លួនមានសិទ្ធិនិងភារកិច្ចការពារខ្លួនបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់ ទាហានអ៊ីរ៉ង់ ២នាក់ និងបង្កការភ័យខ្លាចសារជាថ្មីនៃការផ្ទុះសង្រ្គាមទាំងស្រុងក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។

Update៖ នាយករដ្ឋមន្រ្តីអង់គ្លេស និយាយថាអ៊ីរ៉ង់មិនគួរឆ្លេីយតប ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនោះទេ!

លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ (ទី២៦ ខែតុលា)នេះថា អ៊ីរ៉ង់មិនគួរឆ្លើយតបទៅវិញទេ ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអែល និងសូមឱ្យភាគីទាំងអស់មានការអត់ធ្មត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Update៖ រុស្សីវាយប្រហារលើមន្ទីរពេទ្យនិងលំនៅដ្ឋានអ៊ុយក្រែន ស្លាប់៣នាក់និងរបួស៩នាក់!

លោក Serhiy Lysak ជាអភិបាលតំបន់ បាននិយាយថា ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីលេីលំនៅដ្ឋាននិងអគារមន្ទីរពេទ្យនៅកណ្តាលទីក្រុងនៃតំបន់ Dnipro ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រ(ទី២៥ខែតុលា) បណ្តាលមនុស្ស ៣នាក់ស្លាប់ និងរបួសយ៉ាងតិច ៩នាក់។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ២៧ដល់ទី២៩ខែតុលា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៧.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៤

Update៖ អាមេរិក អនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ២ពាន់លានដុល្លារ!

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) បានអនុម័តក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់តម្លៃ ២ពាន់លានដុល្លារ។ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ដែលត្រូវបានប្រយុទ្ធសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។

Update៖ យោធាអ៊ីស្រាអែល និយាយថាខ្លួនបានវាយប្រហារ លើទីតាំងផលិតមីស៊ីលរបស់អ៊ីរ៉ង់!

នៅថ្ងៃសៅរ៍(ទី២៦ ខែតុលា)នេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារសងសឹកលើអ៊ីរ៉ង់ ត្រូវបានបញ្ចប់សព្វគ្រប់។

Update៖ អាមេរិកជំរុញឲ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីបញ្ចប់ការសងសឹក!

នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) សហរដ្ឋអាមេរិកបានជំរុញឲ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីបញ្ឈប់ការសងសឹកគ្នាទៅវិញទៅមកនិងកុំឲ្យផ្ទុះសង្រ្គាមធំ។

Update៖ យន្តហោះ២គ្រឿង បុកគ្នាធ្លាក់ចូលព្រៃ នៅប្រទេសអូស្ត្រាលីបណ្តាលឲ្យស្លាប់ស៣នាក់!

មនុស្ស៣នាក់បានស្លាប់ក្នុងករណីយន្តហោះ២គ្រឿងបុកគ្នា នៅថ្ងៃសៅរ៍ (ទី២៦ តុលា) ហើយបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃមួយ នៅភាគនិរតីនៃទីក្រុងស៊ីដនី។

ឯកឧត្តម សួន សុម៉ាលីន ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពឯកឧត្តម ជា ចាន់តូ!

(ព្រៃវែង)៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។

សម្តេចធិបតី អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពសង្គម!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ផ្តល់ឱកាសឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍបន្តទៀត…!។

Exit mobile version