Update៖ រុស្ស៉ី ថាខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ១០៩គ្រឿង ក្នុងរយ:ពេលមួយថ្ងៃ!

ក្រសួងការពារជាតិរបស់រុស្ស៊ី នៅថ្ងៃ(ទីចន្ទ ទី២៨ ខែតុលា)នេះ បាននិយាយពីការបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនអស់ ១០៩គ្រឿង ក្នុងរយៈពេលមួយថ្ងៃ នៅលើតំបន់ជាច្រើន ក្នុងនោះរួមមានទាំងតំបន់នៅតាមបណ្ដោយព្រំដែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

Update៖ ព្យុះត្រូពិក Trami បានវាយប្រហារលើប្រទេសហ្វីលីពីនបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់!

ប្រទេសហ្វីលីពីនបានប្រកាសអាសន្នអាកាសធាតុថ្មីកាលពីថ្ងៃចន្ទ (ទី 28 ខែតុលា) ប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្សជាង 100 នាក់ត្រូវបានស្លាប់ដោយព្យុះដ៏អាក្រក់បំផុតប្រចាំឆ្នាំ។

Update៖ អ៊ីរ៉ង់ មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនោះទេ ប៉ុន្តែអ៊ីរ៉ង់បេ្តជ្ញាសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែល! 

ប្រធានាធិបតី លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)ថា អ៊ីរ៉ង់មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការឆ្លើយតបដ៏សមស្របចំពោះការវាយប្រហារនៅសប្តាហ៍នេះលើទីតាំងយោធាអ៊ីរ៉ង់។

Update៖ ការគាំទ្រពីអឺរ៉ុបខាងជើង ដល់អ៊ុយក្រែននឹងមានសម្ពាធលើរុស្ស៊ី!

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងទម្រង់ អ៊ុយក្រែន បូកអឺរ៉ុបខាងជើង(Ukraine plus Northern Europe) កំពុងតែឈានទៅមុខ ហើយអាចបង្កើនសម្ពាធលើរុស្ស៊ីថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃចន្ទ…

អាជីវករអះអាងថា មេជលផលខេត្តកណ្ដាល ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយចាប់អ្នកដឹកបង្កងគាបយកលុយម្ដងៗរាប់លានរៀល!

(កណ្ដាល)៖ អាជីវករអ្នកដឹក”បង្កង”ពីវៀតណាម ចូលលក់នៅកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ស្រុកលើកដែក ខេត្តកណ្តាល។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាកណ្តាល បណ្តាលឲ្យស្លាប់អ្នកកាសែត៥នាក់ទៀត!

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលបាននិយាយថា អ្នកកាសែតរបស់ប៉ាឡេស្ទីន 5 នាក់ទៀតបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា) ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីឆ្នាំមុនដល់ 182 ។

សម្តេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះរាជសម្បត្តិ!

(ភ្នំពេញ)៖នៅព្រឹកទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ…

Update៖ ការស្លាប់និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងហ្កាហ្សាបង្កភាពតក់ស្លុតដល់ប្រមុខអង្គការសហប្រជាជាតិ!

លោក Antonio Guterres ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២៧ តុលា) ថា លោកមានការតក់ស្លុតយ៉ាងខ្លាំងចំពោះកម្រិតនៃការស្លាប់និងរបួស ការបំផ្លិចបំផ្លាញដ៏អាក្រក់ នៅដែនដីហ្កាហ្សាភាគខាងជើង ជាទីដែលកងកម្លាំងអ៊ីស្រាអែលកំពុងបើកការវាយប្រហារ។

Update៖ រថយន្ត៣គ្រឿងបុកគ្នាលើផ្លូវជាតិលេខ១ បណ្ដាលឱ្យស្លាប់២នាក់និងរបួស២នាក់!

(កណ្តាល)៖ ជនជាតិចិន២នាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍រថយន្ត៣គ្រឿងបុកគ្នា នៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

Update៖ រថយន្តបុកគ្នា នៅខាងក្រៅមូលដ្ឋានទ័ពកណ្តាលអ៊ីស្រាអែល ស្លាប់ម្នាក់និងរបួស៣៥នាក់!

យោងតាមការផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលម្នាក់បានស្លាប់ និង35 នាក់ទៀតរងរបួសនៅខាងក្រៅមូលដ្ឋានយោធាមួយនៅភាគកណ្តាលប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)ដោយរថយន្តដឹកដីបុក។

Exit mobile version