Update៖ អ៊ីស្រាអែល ថ្កោលទោសក្រុមហេសប៊ូឡា ដែលវាយប្រហារលើតំបន់ខ្ពង់រាបGolan Heights

ក្រុមអាជ្ញាធរអ៊ីស្រាអែល បានស្តីបន្ទោស ក្រុមហេសប៊ូឡាលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់។ សម្រាប់ការវាយប្រហាររ៉ុក្កែត លើតំបន់ខ្ពង់រាប Golan Heights ហើយអ៊ីស្រាអែល ប្រកាសថា នឹងឆ្លើយតបវិញ..!។

Update៖ ព្យុះទីហ្វុង Gaemi បោកបក់មកលើប្រទេសចិន បង្ខំឱ្យជម្លៀសមនុស្សជិត៣០,០០០នាក់! 

មនុស្សប្រមាណជា២៧,០០០នាក់នៅភាគឦសាសាន នៃប្រទេសចិនត្រូវបានជម្លៀស ដោយសារព្យុះទីហ្វុង Gaemi បោកបក់នាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង។ ក្នុងនោះរោងចក្ររាប់រយកន្លែង ក៏បានផ្អាកដំណើរការផងដែរ។

អេហ្ស៊ីប.កាតា.អាមេរិក នឹងជួបជាមួយអ៊ីស្រាអែល ដើម្បីចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

សារព័ត៌មានរដ្ឋអេហ្ស៊ីប បានរាយការណ៍ថា៖ អ្នកសម្របសម្រួលអេហ្ស៊ីប.កាតា.អាមេរិក នឹងជួបជាមួយអ្នកចរចាអ៊ីស្រាអែល នៅក្នុងរដ្ឋធានីប្រទេសអ៊ីតាលី នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ក្នុងបំណងចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។

អ៊ីស្រាអែលថា ក្រុមHezbollah បានវាយប្រហារសម្លាប់មនុស្ស១១​នាក់ នៅលីបង់! 

អាជ្ញាធរអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃសៅរ៍ថា៖ មនុស្ស១១នាក់បានស្លាប់ និង៣៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយកាំជ្រួច នៅភាគខាងជើងនៃតំបន់ Golan Heights។

Arsenal ពិភាក្សាជាមួយ PSG ដើម្បីចុះហត្ថលេខា លើខ្សែបម្រើកណ្តាលតម្លៃ១៨.៥លានផោន!

យោងតាមរបាយការណ៍ បានឱ្យដឹងថា Arsenal បានបើកការពិភាក្សាជាមួយ Paris Saint-Germain ដើម្បីចុះហត្ថលេខាលើ Fabian Ruiz។

ចិនព្រមានហ្វីលីពីន ដែលដាក់ពង្រាយប្រព័ន្ធមីស៊ីល របស់អាមេរិក!

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា៖ អ្នកការទូតកំពូលរបស់ប្រទេសចិនបានព្រមានហ្វីលីពីន ជុំវិញការដាក់ពង្រាយប្រព័ន្ធមីស៊ីល កម្រិតមធ្យមរបស់សហរដ្ឋអាមេរិក ។ ដោយថា វិធានការនេះ អាចជំរុញឱ្យមានភាពតានតឹង ក្នុងតំបន់កាន់តែខ្លំាងឡើង…!។

Update៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង នៅប្រទេសហ្វីលីពីន បានកើនដល់៣៤នាក់!

ប៉ូលិសបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារ ការបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុង Gaemi នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់៣៤នាក់ហើយ ។ ខណៈដែលមនុស្សមួយចំនួន នៅតែបាត់ខ្លួន នៅក្នុងតំបន់ផ្សេងៗគ្នា។

Update៖ អ៊ីស្រាអែលវាយប្រហារលើផ្ទះនិងសាលារៀននៅតំបន់ហ្គាហ្សា ស្លាប់៣១នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៣១នាក់ ក្នុងនោះរួមមានកុមារផងដែរត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើមន្ទីរពេទ្យ លំនៅដ្ឋាននិងសាលារៀន នៃភាគកណ្តាលហ្គាហ្សាស្ទ្រីប។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គរ រន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកក្កដា!

(ភ្នំពេញ)៖ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថាព្យុះឈ្មោះហ្គ្សាមី(Gaemi)ដែល គ្របដណ្តប់លើសមុទ្រចិនខាងត្បូង បានថមថយឥទ្ធិពលសម្ពាធទាបគ្របដណ្តប់លើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។

ដំណឹងថ្ងៃទី២៧នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយម្នាក់ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៧.០៧.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៦.០៧.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០១នាក់និងគ្មានអ្នកស្លាប់។

Exit mobile version