Update៖ ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ!

(តាកែវ)៖ អាជីវករអ្នករកស៊ីដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ។ បានលើកឡើងថា មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តតាកែវ តែងតែដេញស្ទាក់ ចាប់រថយន្តដឹកទំនិញគ្រឿងជ័រ របស់ពួកខ្លួនជាញឹកញយ..!។

ម៉ូតូបើកលឿន ជ្រុលបុកអ្នកដើរឆ្លងផ្លូវបណ្ដាលឱ្យស្លាប់ទាំងយប់ នៅខណ្ឌជ្រោយចង្វា!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងអ្នកថ្មើរជើង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែង។ ហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ៦អារ ម្តុំស្ពានទី៣ភូមិខួរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី០១ ខែមករាឆ្នាំ២០២៤។

ឃុំខ្លួនស្ត្រីមានផ្ទៃពោះ៦ខែ ក្រោយខឹងប្ដី ទិញសាំងមកដុតផ្ទះ បណ្ដាលឆេះអស់៣ល្វែង!

(សៀមរាប)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែធ្នូ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន!។ ក្រោយរូបនាងខឹងប្តី ទៅទិញសាំង៣ដប យកដុតផ្ទះ ឆេះអស់៣ល្វែង។

មានជនមិនស្គាល់មុខ បើករថយន្តដឹកស.ពជនជាតិចិន មកទម្លាក់ចោលនៅខណ្ឌចំការមន!

(ភ្នំពេញ)៖ ភ្ញាក់ផ្អើលដោយគេឃើញរថយន្តមិនស្គាល់ផ្លាកលេខ បានដឹកសពបុរសជនជាតិចិនម្នាក់។ យកមកទម្លាក់ចោល នៅលើផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ខែមករាឆ្នាំ២០២៤ ហើយបើកចេញបាត់។

ឯកសារប្រកាសទ្រព្យសម្បត្តិ ចំនួន៧.៦៥៤រូប បានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ!

(ភ្នំពេញ)៖ ឯកសារប្រកាសទ្រព្យសម្បត្តិមានចំនួន៧.៦៥៤រូប បានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយហើយ កាលពីថ្ងៃដំបូងថ្ងៃទី០១ ខែមករាឆ្នាំ២០២៤។

តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី០១ដល់ទី១០ខែមករា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១.០១ ២០២៤ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី០១ ដល់ទី១០ខែមករា ឆ្នាំ២០២៤។

ដំណឹងថ្ងៃទី០១នេះ ពុំមានឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១.០១.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៣១.១២.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

អាមេរិក វាយប្រហារ​លើ​ទូក​ Houthi ៣គ្រឿង នៅ​សមុទ្រ​ក្រហម បណ្ដាលឱ្យស្លាប់១០​នាក់​!

ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន បាននិយាយថា ពួកគេបានបាត់បង់យុទ្ធជនយ៉ាងតិច១០នាក់ ។ បន្ទាប់ពីនាវារបស់ពួកគេចំនួន៣គ្រឿង ត្រូវបានវាយប្រហារ ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រក្រហម។

អ៊ីស្រាអែល វាយប្រហារលើមូលដ្ឋាន របស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា បណ្ដាលឱ្យស្លាប់៣០០នាក់!

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ។ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស 300នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើមូលដ្ឋានចំនួន 180 របស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងការវាយប្រហារ ដោយផ្ទាល់មួយចំនួនផងដែរ។

សម្ដេចធិបតី សម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនៅកម្ពុជា!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១.០១.២០២៤។

Exit mobile version