Update៖ អ៊ីស្រាអែល អះអាង​ថា​ ខ្លួនបានសម្លាប់មេបញ្ជាការ ក្រុមហេសបូឡាម្នាក់ នៅលីបង់!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារ(ទី២៣ខែកញ្ញា)ថា ខ្លួនបានធ្វើឃាតលោក Ibrahim Qabisi មេបញ្ជាការនៃប្រព័ន្ធមីស៊ីល និងរ៉ុក្កែតរបស់ Hezbollah នៅក្នុងការវាយប្រហារតាមអាកាស លើតំបន់ភាគខាងត្បូង នៃទីក្រុង Beirut..!។

Update៖ អ៊ីស្រាអែលវាយប្រហារលើគោលដៅក្រុមហេសបូឡា ស្លាប់៦នាក់!

ក្រសួង​សុខាភិបាល​លីបង់​ បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៦នាក់​បាន​ស្លាប់ និង១៥ នាក់​ផ្សេង​ទៀត​ រង​របួស​..!។

Update៖ អ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើលីបង់ បណ្តាលឱ្យស្លាប់៤៩២នាក់!

នៅព្រឹក(ទី២៤ខែកញ្ញា) សារព័ត៌មានCCFR China state-controlled media បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើតំបន់ជាច្រើនរបស់លីបង់ កាលពីយប់(ទី២៣ខែកញ្ញា) បណ្តាលឱ្យមនុស្សចំនួន៤៩២នាក់ស្លាប់បាត់បង់ជីវិត និង១.៦៤៥នាក់រងរបួស។

Update៖ អ៊ីស្រាអែល បង្កើនការវាយប្រហារកាន់តែខ្លាំង នៅភាគខាងត្បូងប្រទេសលីបង់!

ប្រជាជននៅប្រទេសលីបង់ កាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា) បានបង្ហាញភាពភ័យខ្លាចកាន់តែខ្លាំង អំពីការផ្ទុះសង្គ្រាង រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា.លីបង់។

កម្ពុជានិងចិន ចុះហត្ថលេខារួមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅគ្រប់កម្រិតនិងគ្រប់វិស័យ!

(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅ​ប្រទេសចិន។ គឺបានចុះហត្ថលេខា លើឯកសារចំនួន២ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ​នៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។

កម្ពុជាមានសុខសន្តិភាពសព្វថ្ងៃ គឺកើតចេញពីនយោបាយឈ្នះឈ្នះរបស់​សម្តេចតេជោ ហ៊ុន សែន!

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ។ បានមានព្រះរាជបន្ទូលថា ប្រទេសជាតិកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា…!។

Update៖ រុស្ស៊ីថា ការ​វាយលុករបស់​អ៊ុយ​ក្រែ​ន​ ចូល​ក្នុង​តំបន់ Kursk បានសម្លាប់មនុស្ស៥៦​នាក់​!

រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា)ថា មនុស្សយ៉ាងហោចណាស់៥៦នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែន Kursk កាលពីខែសីហា។

Update៖ អាមេរិក​ បញ្ជូន​ទ័ព​បន្ថែម​ទៀតទៅ​មជ្ឈិមបូព៌ា ខណៈ​អ៊ីស្រាអែល​ និងក្រុមហេសបូឡាកំពុងបង្កើនការវាយប្រហារដាក់គ្នា!

សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា)ថា ខ្លួនកំពុងបញ្ជូន កងកម្លាំងបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា។ ខណៈដែលអ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងនៅទូទាំងប្រទេសលីបង់ ដែលជំរុញឱ្យមានការវាយប្រហារសងសឹក Hezbollah ដែលមិនធ្លាប់មានពីមុនមក…!។

Update៖ អ៊ីស្រាអែល ស្ទាក់​ចាប់​កាំជ្រួច​២គ្រាប់រួមនិង​ដ្រូន ដែលបាញ់​ចេញ​ពី​អ៊ីរ៉ាក់​!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចនាវា២គ្រឿង និងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីអ៊ីរ៉ាក់ ឆ្ពោះទៅកាន់តំបន់ Golan Heights ដែលកាន់កាប់។

Update៖ អ៊ីស្រាអែល​ វាយប្រហារលើផ្ទ១ខ្នង​នៅ​ភាគ​កណ្តាល​ហ្គាហ្សា ស្លាប់៤នាក់!

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើផ្ទះមួយកន្លែង នៅកណ្តាលហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ម្តាយ និងកុមារប៉ាឡេស្ទីនសរុប៤នាក់…!។

Exit mobile version