សម្តេចធិបតី ចេញអនុក្រឹត្យបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋាន!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៨.០៨.២០២៤។ បានចេញអនុក្រឹត្យស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល…!៕

ក្លែងបន្លំ QR Code ក្នុងគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវឃាត់ខ្លួន!

(ភ្នំពេញ)៖ ក្រោយបើកការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធកាត់តក្លែងបន្លំ QR Code ដើម្បីឆបោកប្រាក់ពីប្រជាពលរដ្ឋ ដែលបរិច្ចាគដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ផ្ទុះអាវុធនៅខណ្ឌដង្កោ ស្លាប់ប៉ូលិសម្នាក់ របួសម្នាក់ និងម្នាក់ទៀត ត្រូវខ្មាន់កាំភ្លើងចាប់ញាត់ចូលឡាន!

(ភ្នំពេញ)៖ ករណីបាញ់ប្រហារនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះបណ្ដាល ឱ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ ខណៈចិនម្នាក់ទៀតរបួស និងម្នាក់ផ្សេងទៀត (ជនជាតិចិន)…

ឃុំខ្លួនថៅកែ ជាជនជាតិវៀតណាមម្នាក់ ករណីលក់និងចែកចាយ ចម្ពាមកែច្នៃ បាញ់គ្រាប់ដែក!

(ភ្នំពេញ)៖ លោក​ សុខុម​ សុជាតា ចៅក្រមស៊ើបសួរនៃសាលាដំបូង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០២៤​ ។ បានចេញដីកា​ឃុំខ្លួន បុរស​ជនជាតិវៀតណាមម្នាក់ ជាប្រធានក្រុមហ៊ុន CamShip Express​ ក្រោយកម្លាំងសមត្ថកិច្ចចុះបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធ…

Update៖ រុស្ស៊ី ព្រមានពីការផ្ទុះសង្គ្រាមលោកលើកទី៣ ដោយសារលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយចូលទឹកដីខ្លួន!

ប្រទេសរុស្ស៊ី បាននិយាយនៅ(ថ្ងៃទី២៧ ខែសីហា)ថាលោកខាងលិច កំពុងលេងជាមួយភ្លើងសង្គ្រាមហើយ! ។ ដោយអនុញ្ញាត ឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងមីស៊ីលរបស់លោកខាងលិច។

ចិនប្រតិកម្មនឹងកាណាដា ដែលដំឡើងថ្លៃពន្ធនាំចូល សម្រាប់យានយន្តអគ្គិសនី!

ទីក្រុងប៉េកាំង បានរិៈគន់ផែនការរបស់កាណាដា ដែលសម្រេចយកពន្ធបន្ថែម លើរថយន្តអគ្គិសនី។ ដែលផលិតដោយប្រទេសចិន ដោយចិន និយាយថា ការផ្លាស់ប្តូរនេះ ស្មើនឹង “ការការពារនិយមពាណិជ្ជកម្ម”។

Update៖ ជំនន់ទឹកភ្លៀងនៅនីហ្សេរីយ៉ា ស្លាប់១៧០នាក់ និងជម្លៀសជាង២០ម៉ឺននាក់!

យ៉ាងហោចណាស់មនុស្ស១៧០នាក់បានស្លាប់ និងជិត ២.០០០នាក់ទៀតបានរងរបួស។ ដោយសារជំនន់ទឹកភ្លៀង នៅទូទាំងប្រទេសនីហ្សេរីយ៉ា រយៈពេល២សប្តាហ៍នេះ។ ក្នុងនោះដែរ មនុស្សជាង 205,000 នាក់ ក៏ត្រូវបានជម្លៀស និងផ្លាស់ទីទៅកាន់កន្លែង មានសុវត្ថិភាព…!។

Update៖ គណៈប្រតិភូអ៊ីស្រាអែល នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដូហា ដើម្បីចរចា​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា!

ក្រុមអ្នកចរចារបស់ប្រទេសអ៊ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុង Doha នៅថ្ងៃពុធ(ទី២៨ខែសីហា)។ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ នៅតំបន់Gaza និងសំណើផ្លាស់ប្តូរចំណាប់ខ្មាំង។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល កាលពីថ្ងៃអង្គារ។  

សម្តេចធិបតី ថ្លែងអំណរអរគុណ ដល់ជនរួមជាតិ ដែលបានចូលរួមបរិច្ចាគថវិកាក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»…

មូលនិធិហេដ្ឋារចនាសម្ព័ន្ធ នៅតាមព្រំដែន ទទួលបានការគាំទ្រដែលមិនធ្លាប់មានពីមុនមក!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកទី២៨.០៨.២០២៤ បានបង្ហោះថា មូលនិធិហេដ្ឋារចនាសម្ព័ន្ធ នៅតាមព្រំដែន ដែលត្រូវបានស្នើឡើងថ្មីៗ បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការគាំទ្រ។ ដោយទទួលបានមតិយោបល់ពីប្រជាពលរដ្ឋជាង ១លាននាក់ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងបន្ទាប់ពីការប្រកាសរបស់ខ្លួន។

Exit mobile version