សម្ដេចធិបតី ថ្លែងថាសម្ដេច តែងតែតាមដានពិនិត្យមើល រាល់បញ្ហា របស់ពលរដ្ឋ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចតែងតែតាមដាន ពិនិត្យមើលរាល់បញ្ហា និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សម្តេចធិបតី អញ្ជើញជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនី១.០០០នាក់!

(ភ្នំពេញ)៖ នៅព្រឹកទី​១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ….!។

Update៖ ក្រុមហាម៉ាស់ នឹងចូលរួមកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា នាពេលខាងមុខ!

មេដឹកនាំក្រុមមួយ បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែសីហា)ថា ក្រុមហាម៉ាស់ នឹងចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា នាពេលខាងមុខ នឹងការផ្លាស់ប្តូរចំណាប់ខ្មាំង ប្រសិនបើខ្លួនទទួលបានការប្តេជ្ញាចិត្ត ច្បាស់លាស់ពីអ៊ីស្រាអែល ។

Update៖ លោក ហ្សេលេនស្គី ថ្លែងថា អ៊ុយក្រែន​នឹង​បញ្ជូន​អាវុធ​បន្ថែម​ទៀត ទៅ​កាន់​សមរភូមិជួរ​មុខ​!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែសីហា)ថា ទីក្រុង Kyiv នឹងបញ្ជូនអាវុធបន្ថែមទៀតទៅឱ្យកងទ័ព នៅក្នុងតំបន់ Donetsk ភាគខាងកើត ជាសមរភូមិជួរ​មុខ​…។

ទាហានអ៊ីស្រាអែល បាញ់សម្លាប់យុវជន​ប៉ាឡេស្ទីន​ម្នាក់ នៅ​ក្រុង​ហ្សេរុយសាឡឹមខាង​កើត!

យុវជន​ប៉ាឡេស្ទីន​ម្នាក់ ត្រូវ​បាន​កង​កម្លាំង​អ៊ីស្រាអែល បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​អង្គារ​(ទី១៣ ខែសីហា) ក្នុង​ក្រុង Anata ភាគ​ខាង​កើត​នៃ​ក្រុង ហ្សេរុយសាឡឹមខាងកើត។

Update៖ អ៊ីស្រាអែល វាយប្រហារភាគខាងត្បូងប្រទេសលីបង់ ស្លាប់២នាក់!

ក្រសួងសុខាភិបាល បាននិយាយថា មនុស្ស២នាក់បានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីល្ងាចថ្ងៃពុធ(ទី១៤ ខែសីហា)។

បញ្ជាការដ្ឋានការពារ.កោះ.ឆ្នេរ នៃកងទ័ពជើងទឹក ថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់!

(ភ្នំពេញ)៖ បញ្ជាការដ្ឋានការពារ កោះ ឆ្នេរ នៃកងទ័ពជើងទឹក បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ។ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោត ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

Update៖ តំបន់ Belgorod ក្នុងប្រទេសរុស្ស៊ី ប្រកាសអាសន្ន ដោយសារ អ៊ុយក្រែនវាយលុក!

លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បាននិយាយនៅលើបណ្តាញ Telegram នាថ្ងៃពុធ(ទី១៤ ខែសីហា)ថា តំបន់ Belgorod ត្រូវប្រកាសអាសន្ន។ ដោយសារតែស្ថានភាព កាន់តែរីកធំឡើង ខណៈអាជ្ញាធរកំពុងពិចារណា លើការរុញស្ថានភាពគ្រាអាសន្ន…

លោក សេដ្ឋា ថាវីស៊ីន ត្រូវតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងពីនាយករដ្ឋមន្ត្រី!

ភ្ញាក់ផ្អើលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ(ទី១៤ ខែសីហា) បានសម្រេចចេញសាលក្រម ដកតំណែងនាយករដ្ឋមន្ត្រីថៃ ពីលោក សេដ្ឋា ថាវីស៊ីន។

Update៖ បាតុកម្មហិង្សា នៅចក្រភពអង់គ្លេស ចាប់ខ្លួនសរុបជាង១.០០០នាក់!

ប៉ូលិសបាននិយាយ កាលពីថ្ងៃអង្គារ (១៣ ខែសីហា)ថា អាជ្ញាធរចក្រភពអង់គ្លេស បានចាប់ខ្លួនមនុស្សជាង ១.០០០នាក់ ។ ករណីកុបកម្មជាច្រើនថ្ងៃ ដែលពាក់ព័ន្ធនឹងអំពើហិង្សា ការដុតដោយចេតនា និងចោរកម្មក្នុងហាងទំនិញ ការរើសអើងជាតិសាសន៍ ទៅលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍ជាដើម។

Exit mobile version