កម្ពុជា សាងសង់ផ្លូវ២ប្រភេទ នៅតាមបន្ទាត់ព្រំដែន សម្រាប់បម្រើសេដ្ឋកិច្ច និងសម្រាប់ការពារបូរណភាពទឹកដី!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែននឹងត្រូវធ្វើផ្លូវពីរ សម្រាប់បម្រើសេដ្ឋកិច្ច និងផ្លូវសម្រាប់ក្រវាត់ព្រំដែន ប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ហើយផ្លូវក្រវាត់ព្រំដែន គឺធ្វើកៀកទៅនឹងព្រំដែន ខណៈដែលផ្លូវសម្រាប់ធ្វើសេដ្ឋកិច្ច គឺធ្វើនៅខាងក្នុងព្រំដែន។

សម្តេចធិបតី ថ្លែងថាខេត្តព្រះសីហនុ ជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជារបស់អ្នកណាទេ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណប្រទេសមួយ ដែលមកប្រាប់ថា កុំឱ្យប្រទេសមួយទៀត មកវិនិយោគនៅកំពង់សោម ប្រយ័ត្នបាត់អធិបតេយ្យភាព។ ប្រទេសនោះ បានប្រាប់សម្ដេចកុំទុកចិត្តប្រទេសមួយហ្នឹង ព្រោះគេចង់បានកន្លែងហ្នឹង តាមរយៈការធ្វើសកម្មភាពនៅកំពង់សោម។

សម្តេចធិបតី កិច្ចសហប្រតិបត្តិការរួមគ្នា(CLV)មិនមែនជាការដាក់ហ៊ុនរកស៊ីជាមួយគ្នាទេ!

(ភ្នំពេញ)៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ -សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហប្រតិបត្តិការរួមគ្នា (CLV) មិនមែនជាការដាក់ហ៊ុនរកស៊ីជាមួយគ្នារវាងប្រទេសទាំង៣ទេ។

មូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារនិងរបួស៥នាក់!

មន្ត្រីអាមេរិក បានប្រាប់សារព័ត៌មាន(រ៉យទ័រ)ថា យ៉ាងហោចណាស់ បុគ្គលិកអាមេរិកចំនួន៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារ លើមូលដ្ឋានយោធារបស់ខ្លួន ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ(០៥ ខែសីហា)។

Update៖ បណ្ដាប្រទេសលោកខាងលិច ជំរុញឱ្យបង់ក្លាដែស រក្សាភាពស្ងៀមស្ងាត់!

កាលពីថ្ងៃចន្ទ(០៥ ខែសីហា) មហាអំណាចលោកខាងលិច បានអំពាវនាវឱ្យប្រទេសបង់ក្លាដែស រក្សាភាពស្ងៀមស្ងាត់..!។

Update៖ កងទ័ពបង់ក្លាដែស ត្រៀមបង្កើតរដ្ឋាភិបាលថ្មី ក្រោយនាយករដ្ឋមន្ត្រី ភៀសខ្លួនទៅឥណ្ឌា!

នាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង ។ ហើយបានរត់ភៀសខ្លួន ចេញពីប្រទេស ទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ទី៥ ខែសីហា។

Update៖ ឥណ្ឌាពង្រឹងសន្តិសុខតាមព្រំដែន ខណៈបង់ក្លាដែស កំពុងប្រឈមវិបត្តិនយោបាយ!

កងទ័ពនៃប្រទេសឥណ្ឌា និងរថយន្តសន្តិសុខ ត្រូវបានគេសង្កេតឃើញនៅប៉ុស្តិ៍ត្រួតពិនិត្យ Fulbari ក្នុងទីក្រុងចាផៃហ្គូរី(Jalpaiguri) រដ្ឋ West Bengal កាលពីថ្ងៃចន្ទ..!។

Update៖ ដោយសារខ្លាចផ្ទុះសង្គ្រាមធំ ទួរគី ជំរុញ​ឱ្យពលរដ្ឋ​ខ្លួនចាក​ចេញ​ពី​ប្រទេស​លីបង់!

ក្រសួងការបរទេសទួរគី បាននិយាយកាលពីយប់ថ្ងៃអាទិត្យ(ទី៤)ថា ប្រទេសទួរគី បានជំរុញដល់ពលរដ្ឋខ្លួន ឱ្យចាកចេញពីប្រទេសលីបង់។ ដោយសារស្ថានភាពសន្តិសុខនៅលីបង់ កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស..!។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់ទៀត!

ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន៤០នាក់ និងរបួស៧១នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិ​ប៉ាឡេស្ទីន កើនដល់៣៩.៦២៣នាក់ និងរបួសប្រមាណជា ៩១.៤៦៩នាក់…

ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៥៦១នាក់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ៥៦១នាក់។

Exit mobile version