Update៖ អ៊ីស្រាអែល និយាយថាក្រុមហាម៉ាស់និងក្រុមហេសបូឡា លែងជាឧបករណ៍សម្រាប់ប្រទេសអ៊ីរ៉ង់ទៀតហើយ!

លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃអាទិត្យ(ទី២៧ខែតុលា)ថា អ៊ីរ៉ង់អាចនឹងលែងបានប្រើប្រាស់ក្រុមហាម៉ាស់ និងហេសបូឡាជាឈ្នាន់ដើម្បីវាយប្រហារអ៊ីស្រាអែលទៀតហើយ។

Update៖ មេដឹកនាំអ៊ីរ៉ង់ បញ្ជាឱ្យមន្ត្រីរបស់ខ្លួនត្រៀមឆ្លើយតបទៅនឹងការវាយប្រហារអ៊ីស្រាអែល!

លោក Ayatollah Ali Khamenei មេដឹកនាំអ៊ីរ៉ង់ បានបញ្ជាឱ្យមន្ត្រីក្រោមឳវាទត្រៀមឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤២.៩០០នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន នៅថ្ងៃសៅរ៍(ទី២៦ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។

Update៖  អ៊ីស្រាអែល ប្រើប្រាស់ដែនអាកាសគ្រប់គ្រងដោយអាមេរិកនៅអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់!

អ៊ីរ៉ង់ បានប្រកាសថាការវាយប្រហារតាមអាកាសពេញមួយយប់របស់អ៊ីស្រាអែល ដោយបន្តថាយន្តហោះចម្បាំងអ៊ីស្រាអែលបានប្រើប្រាស់ដែនអាកាសដែលគ្រប់គ្រងដោយអាមេរិកលើប្រទេសអ៊ីរ៉ាក់ដើម្បីបាញ់មីស៊ីលចម្ងាយឆ្ងាយមកលើទីតាំងយោធាអ៊ីរ៉ង់ បណ្តាលឲ្យទាហានអ៊ីរ៉ង់ស្លាប់ចម្លោះ2ទៅ4នាក់។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់២.៦៥៣នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសុក្រ(ទី២៥ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,653នាក់ហើយ។

Update៖ ក្រោយរងការវាយប្រហារពីអ៊ីស្រាអែល អ៊ីរ៉ង់ និយាយថាខ្លួនមានសិទ្ធិដើម្បីការពារប្រទេសនិងប្រជាជន!

កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា អ៊ីរ៉ង់ បាននិយាយថាខ្លួនមានសិទ្ធិនិងភារកិច្ចការពារខ្លួនបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់ ទាហានអ៊ីរ៉ង់ ២នាក់ និងបង្កការភ័យខ្លាចសារជាថ្មីនៃការផ្ទុះសង្រ្គាមទាំងស្រុងក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។

Update៖ នាយករដ្ឋមន្រ្តីអង់គ្លេស និយាយថាអ៊ីរ៉ង់មិនគួរឆ្លេីយតប ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនោះទេ!

លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ (ទី២៦ ខែតុលា)នេះថា អ៊ីរ៉ង់មិនគួរឆ្លើយតបទៅវិញទេ ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអែល និងសូមឱ្យភាគីទាំងអស់មានការអត់ធ្មត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Update៖ រុស្សីវាយប្រហារលើមន្ទីរពេទ្យនិងលំនៅដ្ឋានអ៊ុយក្រែន ស្លាប់៣នាក់និងរបួស៩នាក់!

លោក Serhiy Lysak ជាអភិបាលតំបន់ បាននិយាយថា ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីលេីលំនៅដ្ឋាននិងអគារមន្ទីរពេទ្យនៅកណ្តាលទីក្រុងនៃតំបន់ Dnipro ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រ(ទី២៥ខែតុលា) បណ្តាលមនុស្ស ៣នាក់ស្លាប់ និងរបួសយ៉ាងតិច ៩នាក់។

Update៖ អាមេរិក អនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ២ពាន់លានដុល្លារ!

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) បានអនុម័តក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់តម្លៃ ២ពាន់លានដុល្លារ។ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ដែលត្រូវបានប្រយុទ្ធសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។

Update៖ យោធាអ៊ីស្រាអែល និយាយថាខ្លួនបានវាយប្រហារ លើទីតាំងផលិតមីស៊ីលរបស់អ៊ីរ៉ង់!

នៅថ្ងៃសៅរ៍(ទី២៦ ខែតុលា)នេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារសងសឹកលើអ៊ីរ៉ង់ ត្រូវបានបញ្ចប់សព្វគ្រប់។

Exit mobile version