សមាជិកសភាកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ ទី២៩ ខែតុលានេះថា មន្ត្រីយោធាជាន់ខ្ពស់ និងកងទ័ពកូរ៉េខាងជើងមួយចំនួន ត្រូវបានដាក់ពង្រាយទៅរុស្ស៊ី អាចនឹងត្រូវផ្លាស់ទៅកាន់សមភូមិជួរមុខ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Reuters។
Category: ពត៌មានអន្តរជាតិ
Update៖ ក្រុមហេសបូឡា សម្រេចតែងតាំងលោក Naim Qassem ជាមេដឹកនាំថ្មី!
នៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ ក្រុមចលនាប្រដាប់អាវុធលីបង់ ហេសបូឡា ប្រកាសឱ្យដឹងថា ខ្លួនបានជ្រើសរើស មេដឹកនាំរង លោក Naim Qassem ឱ្យឡើងធ្វើជាមេដឹកនាំកំពូលថ្មី បន្ទាប់ពីមេដឹកនាំមុនគឺលោក Hassan Nasrallah ត្រូវបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល…
Update៖ ក្រុមហេសបូឡា ប្រកាសអំពីការវាយប្រហារជាថ្មីលើទឹកដីអ៊ីស្រាអែល!
ក្រុមហេសបូឡានឹងលីបង់ បានប្រកាសអំពីការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែល។ នេះបើតាមTelegram ផ្លូវការរបស់ក្រុមនេះ។
Update៖ អ៊ីរ៉ង់ កាត់ទោសប្រហារជីវិត មេដឹកនាំប្រឆាំងរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅអាមេរិក!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ(ទី២៨ខែតុលា)បាន ប្រហារជីវិតលោក Jamshid Sharmahd ពលរដ្ឋអ៊ីរ៉ង់-អាល្លឺម៉ង់ដោយត្រូវបានចោទប្រកាន់ថាបានដឹកនាំអង្គការប្រឆាំងរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក និងធ្វើការវាយប្រហារនៅក្នុងប្រទេស។ នេះយោងតាមសារព័ត៌មានរដ្ឋរបស់ទួរគី AA News នៅថ្ងៃទី ២៩ ខែតុលានេះ។
Update៖ ន័រវែស បញ្ជាទិញមីស៊ីលការពារដែនអាកាសពីអាមេរិក ក្នុងតម្លៃជាង៣៦០លានដុល្លារ!
យោធាន័រវែសបានឱ្យដឹងនៅថ្ងៃចន្ទ(ទី២៨ខែតុលា)ថា ប្រទេសន័រវែសបានចុះកិច្ចព្រមព្រៀង ជាមួយអាមេរិក ដើម្បីទិញមីស៊ីលការពារដែនអាកាស AIM-120C-8 AMRAAM ក្នុងតម្លៃជាង ៣៦០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
Update៖ ប្រធានណាតូនិយាយថា លោកអាចបញ្ជាក់អំពីវត្តមានរបស់ទាហានកូរ៉េខាងជើង នៅរុស្ស៊ី!
លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បាននិយាយថា ទាហានកូរ៉េខាងជើងពិតជាត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយកំពុងឈរជើង នៅក្នុងតំបន់ Kursk។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
Update៖ អាមេរិកអះអាងថា កូរ៉េខាងជើង បានបញ្ជូនទាហាន១មុឺននាក់ ទៅជួយធ្វើសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន!
មន្ទីរបញ្ចកោណ បាននិយាយថា ទាហានកូរ៉េខាងជើង ប្រមាណ១០.០០០ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីហ្វឹកហាត់ត្រៀមប្រយុទ្ធជាមួយអ៊ុយក្រែនក្នុងរយៈពេល”ប៉ុន្មានសប្តាហ៍នេះ”។
Update៖ ធនាគារដាណឺម៉ាក បើកឱ្យមានការវិនិយោគលើអាវុធនុយក្លេអ៊ែរ ដោយលើកឡើងពីកត្តាភូមិសាស្ត្រនយោបាយ!
នៅក្នុងការផ្លាស់ប្តូរគោលនយោបាយនេះ ធនាគារ Danske របស់ប្រទេសដាណឺម៉ាក បានប្រកាសកាលពីថ្ងៃចន្ទ(ទី២៧ខែតុលា)ថា ខ្លួនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតអាវុធនុយក្លេអ៊ែរ ដោយលើកឡើងថា ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ ជាហេតុផលចម្បង នេះបើយោងតាមសារព័ត៌មាន Borsen ។
Update៖ លោក បៃដិន និយាយថា សង្គ្រាមនៅហ្គាហ្សាគួរតែបញ្ចប់ខណ:ចំនួនអ្នកស្លាប់បានកើនដល់ ៤៣.០០០នាក់!
លោក Joe Biden ប្រធានាធិបតីអាមេរិក បាននិយាយថា សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប គួរតែបញ្ចប់ ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅក្នុងតំបន់ឆ្នេរសមុទ្របានកើនឡើងដល់ 43,000 ។ នេះបើយោងតាមសារព័ត៌មាន Anadolu Agency កាលពីថ្ងៃសុក្រ(ទី២៥ខែតុលា)។
Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់២.៧១០នាក់ហើយ!
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃច័ន្ទ(ទី២៨ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,710នាក់ហើយ។