Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកេនយ៉ា បានកើនដល់២៦៧នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងប្រទេសកេនយ៉ាក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បានឆក់យកជីវិតមនុស្ស 267 នាក់ហើយ។

Update៖ អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន ស្លាប់មនុស្ស៩នាក់ និងរបួសជាច្រើននាក់!

ក្រសួងការពារជនស៊ីវិល នៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសកាលពីថ្ងៃសៅរ៍ថា៖ សាកសពចំនួន9នាក់ត្រូវបានរកឃើញ ។

Update៖ រុស្ស៊ីវាយលុកតំបន់ Kharkiv របស់អ៊ុយក្រែន និងបានបើករណសិរ្សថ្មី!

កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវគោក នៅជិតទីក្រុង Kharkiv នៃភាគឦសានរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ។ ហើយបានបើកផ្លូវតូចៗ ដោយបើករណសិរ្សថ្មី នៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។

Update៖ ខ្មាន់កាំភ្លើង​ចាប់​ជំរិត​និស្សិត​ចំនួន៩នាក់ នៅប្រទេស​នីហ្សេរីយ៉ា!

មន្ត្រីម្នាក់បាននិយាយ កាលពីថ្ងៃសុក្រថា ខ្មាន់កាំភ្លើងបានចាប់ពង្រត់ និស្សិតសាកលវិទ្យាល័យចំនួន ៩នាក់។ ក្នុងការវាយប្រហារ លើសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Confluence នៅរដ្ឋ Kogi ភាគខាងជើងរបស់ប្រទេសនីហ្សេរីយ៉ា។

ជំនន់ទឹកភ្លៀងនៅប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យស្លាប់៥០នាក់!

យ៉ាងហោចណាស់មនុស្ស 50នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់វាយប្រហារផ្នែកជាច្រើន នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ។

Update៖ អាមេរិកផ្ដល់ជំនួយ​យោធា​ចំនួន ៤០០លាន​ដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន!

សហរដ្ឋ​អាមេរិក កាលពីថ្ងៃ​សុក្រ​បាន​ប្រកាស ផ្ដល់កញ្ចប់​ជំនួយ​យោធា​ថ្មី​ចំនួន៤០០លាន​ដុល្លារ​ទៀត សម្រាប់​អ៊ុយក្រែន.!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៤.៩៤៣នាក់ហើយ!

ក្រសួង​សុខាភិបាល នៅ​ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន ដោយសារការវាយបក របស់​អ៊ីស្រាអែល មកលើតំបន់Gaza Strip បាន​កើន​ឡើង​ដល់ ៣៤.៩៤៣ នាក់ហើយ។

Update៖ អ៊ីស្រាអែលប្រកាសថា ខ្លួនអាចធ្វើសង្គ្រាមបាន ដោយមិនចាំបាច់មានជំនួយពីអាមេរិក!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល មានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធតែម្នាក់ឯង ។ ខណៈដែលសហរដ្ឋអាមេរិក បានព្រមានថា ខ្លួនអាចកាត់បន្ថយជំនួយយោធាដល់ប្រទេសមួយនេះ។ 

Update៖ លោក ហ្សេលេនស្គី បណ្ដេញប្រធានកងអង្គរក្សចេញពីតំណែង ក្រោយកើតរឿងប៉ុនប៉ងធ្វើឃាតរូបលោក មិនបានសម្រេច! 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តេញប្រធាននាយកដ្ឋាន សម្រាប់ការការពារផ្ទាល់ខ្លួនរបស់លោក។ បន្ទាប់ពីមន្រ្តីរបស់ខ្លួនពីរនាក់ ត្រូវបានឃុំខ្លួនក្នុងសប្តាហ៍នេះ ជុំវិញផែនការធ្វើឃាត ដែលត្រូវបានចោទប្រកាន់។

តុលាការ​អេ​ស្ប៉ា​ញ បិទ​ការ​ស៊ើបអង្កេត​ការ​ក្លែងបន្លំ​ពន្ធ​របស់ Shakira!

តុលាការនៅទីក្រុងបាសេឡូណា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ខ្លួននឹងលុបចោលសំណុំរឿងក្លែងបន្លំពន្ធចំពោះ Shakira ។

Exit mobile version