បារាំងថ្កោលទោស ចំពោះអំពើហិង្សា របស់ជនភៀសខ្លួនជ្វីហ្វ មកលើជនជាតិប៉ាឡេស្ទីន!

ប្រទេស​បារាំង កាលពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​ចំពោះអំពើ​ហិង្សា ដែល​បង្កឡើងដោយ​ជនជាតិ​ជ្វីហ្វ..!។ ខណៈជនជាតិ​ជ្វីហ្វ មកស្នាក់នៅដោយខុស​ច្បាប់ និងឈ្លោះជាមួយជនជាតិ​ប៉ាឡេស្ទីន នៅ​តំបន់ West Bank ។

Update៖ ប្រមុខ​រតនាគារអាមេរិក គ្រោងនឹងដាក់​ទណ្ឌកម្ម បន្ថែម​ទៀត​លើ​អ៊ីរ៉ង់!

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោស្រី Janet Yellen បានព្រមានកាលពីថ្ងៃអង្គារថា៖ ទីភ្នាក់ងាររបស់លោកស្រី អាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់វាយប្រហាររបស់លើអ៊ីស្រាអែល។

Update៖ អាមេរិក កម្ទេច​គោលដៅ​ក្រុមហ៊ូទី ក្នុងសមុទ្រ​ក្រហម នៃប្រទេសយេម៉ែន!

ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃអង្គារថា៖ សហរដ្ឋអាមេរិក បានបំផ្លាញគោលដៅរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន។

នាយករដ្ឋមន្ត្រីប៉ូឡូញ ចង់ចូលរួមក្នុងកម្មវិធី European Sky Shield Initiative!

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃអង្គារថា លោកចង់ចូលរួមជាមួយ European Sky Shield Initiative (ESSI) ។ ដោយបដិសេធចំពោះសេចក្តីថ្លែងការណ៍មុនរបស់ប្រធានាធិបតី Andrzej Duda ។

Update៖ ជនជាតិប៉ាឡេស្ទីនចំនួន៩.៥០០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល! 

ក្រុមកិច្ចការអ្នកទោស បាននិយាយកាលពីថ្ងៃអង្គារថា អ្នកជាប់ឃុំប៉ាឡេស្ទីនជាង9,500 នាក់ត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារអ៊ីស្រាអែល.!។

Update៖ អ៊ីស្រាអែលនឹងរួមគ្នាជាមួយអាល្លឺម៉ង់ ដើម្បីឆ្លើយតបចំពោះការ វាយប្រហាររបស់អ៊ីរ៉ង់!

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសរបស់លោកនឹងឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន ដោយកំណត់គោលដៅទីតាំងយោធារបស់ខ្លួន.!។

Update៖ អ៊ីស្រាអែល បានដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់!

អាជ្ញាធរសម្រាប់កិច្ចការព្រំដែន នៅក្នុងតំបន់ហ្គាហ្សា បានប្រកាសកាលពីថ្ងៃចន្ទនេះថា អ៊ីស្រាអែលបានដោះលែង ជនជាតិប៉ាឡេស្ទីន ១៥០នាក់ ។ ដែលខ្លួនត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៣.៧៩៧នាក់ហើយ!

ក្រសួងសុខាភិបាលក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៣,៧៩៧នាក់។ នេះបើយោងតាម សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

Update៖ អ៊ុយក្រែន បន្តស្នើសុំប្រព័ន្ធការពារដែនអាកាស ពីលោកខាងលិច!

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានបន្តអំពាវនាវ ដល់ប្រទេសលោកខាងលិច ។ ដើម្បីស្នើសុំប្រព័ន្ធការពារដែនអាកាស សម្រាប់ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

Update៖ អ៊ីស្រាអែលត្រៀមជាស្រេច ក្នុងការវាយបកឆ្លើយតប ទៅនឹងអ៊ីរ៉ង់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល បានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារ ទប់ទល់និងឆ្លើយតប ទៅនឹងប្រទេសអ៊ីរ៉ង់។

Exit mobile version