Update៖ អ៊ុយក្រែនថាខ្លួនមិនពាក់ព័ន្ធ ក្នុងការ​បាញ់​ប្រហារ​កន្លែងប្រគុំ​តន្ត្រី នៅ​រុស្ស៊ីនោះឡើយ!

អ៊ុយក្រែនបាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារ ដ៏សាហាវលើសាលប្រគុំតន្ត្រី ក្នុងតំបន់មូស្គូរបស់រុស្ស៊ីនោះទេ។

ខ្មាន់កាំភ្លើងបានបំផ្ទុះ សម្លាប់មនុស្ស៦០នាក់ និងរបួស១៤៧នាក់នៅរុស្ស៊ី!

គណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៊ី បានប្រកាស កាលពីថ្ងៃសុក្រថា ខ្មាន់កាំភ្លើងបានសម្លាប់ មនុស្ស60នាក់ និងរបួស147នាក់ នៅនៅសាលប្រគុំតន្ត្រី ក្បែរទីក្រុងមូស្គូ។

Update៖ អាមេរិក ស្នើឱ្យដោះលែង​ចំណាប់ខ្មាំង និងមាន​បទ​ឈប់​បាញ់ នៅ​តំបន់ហ្គា​ហ្សា​! 

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken បាន​និយាយថា សហរដ្ឋអាមេរិក បញ្ជូន​សេចក្តីព្រាង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ដោយ​អំពាវនាវ ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​! រួមទាំង​ការដោះលែង​ចំណាប់ខ្មាំង នៅតំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។​

Update៖ លោក ហ្សេលេនស្គី ទទូចស្នើសុំប្រព័ន្ធការពារដែនអាកាស បន្ថែមទៀតពីលោកខាងលិច!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់លោកខាងលិច ឱ្យផ្តល់ប្រព័ន្ធការពារអាកាស បន្ថែមទៀតដល់​អ៊ុយក្រែន។

Update៖ រថក្រោះអ៊ីស្រាអែល បាញ់ផ្លោងនៅជិតមន្ទីរពេទ្យហ្គាហ្សាបណ្តាលឱ្យស្លាប់ និងរបួសច្រើននាក់!

យោងតាមសាក្សី បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ជាច្រើននាក់ បានស្លាប់នៅក្នុងការបាញ់ផ្លោងដោយរថក្រោះរបស់អ៊ីស្រាអែល នៅជិតមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង Gaza កាលពីថ្ងៃព្រហស្បតិ៍..!។

Update៖ រុស្ស៊ីបាច់កាំជ្រួចផ្លោង ចូលទីក្រុងគៀវ បណ្ដាលរបួស១៣នាក់!

យោងតាមអាជ្ញាធរ បានឱ្យដឹងថា មនុស្សរាប់សិបនាក់ បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន.ដោយសារការវាយប្រហាររបស់រុស្ស៊ីតាមផ្លូវអាកាស.!។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា សង្គ្រាមនឹងនៅតែបន្តក្នុងតំបន់ហ្គាហ្សា!

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ ទី២០ ខែមីនា ថាអ៊ីស្រាអែល នឹងបន្តធ្វើសង្រ្គាមរបស់ខ្លួន។ ដើម្បីកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។

Update៖ រុស្ស៊ី ធ្វើសមយុទ្ធកងទ័ពជើងទឹក នៅដែនសមុទ្រជប៉ុន!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមនាវាមកពីកងនាវាប្រចាំតំបន់ប៉ាស៉ីហ្វិក របស់យោធារុស្ស៊ី ។ បានធ្វើសមយុទ្ធជើងទឹកដ៏ធំ១ ដែលរួមមានទាំងការបាញ់គ្រាប់ពិត នៅឯតំបន់ឈូងសមុទ្រ Peter the Great និងសមុទ្រជប៉ុន។

Update៖ ប្រទេសអូស្រ្តាលី ចូលរួមក្នុងក្រុមចម្រុះនៃដ្រូន ដើម្បីជួយប្រយុទ្ធអ៊ុយក្រែន!

អូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ខែមីនានេះ បាននិយាយថា ខ្លួននឹងចូលរួមក្នុងក្រុមចម្រុះដ្រូនអន្តរជាតិ ។ ដើម្បីជួយដល់អ៊ុយក្រែន នៅក្នុងសង្រ្គាម ជាមួយរុស្ស៊ី ក្រោមកិច្ចសហការជាមួយសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតដូចជាចក្រភពអង់គ្លេស និងឡេតូនី។

រដ្ឋអាជ្ញាអាល្លឺម៉ង់ ចោទប្រកាន់មន្ត្រីយោធាម្នាក់ ពីបទបញ្ជូនព័ត៌មានសម្ងាត់ឱ្យរុស្ស៊ី!

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើសេចក្តីថ្លែងការណ៍មួយថា រដ្ឋអាជ្ញាអាល្លឺម៉ង់ សម្រេចចោទប្រកាន់ មន្ត្រី១រូប ដែលបម្រើការក្នុងទីភ្នាក់ងារលទ្ធកម្មយោធា ។

Exit mobile version