Update៖ តុលាការ​អន្តរជាតិ ចេញ​ដីកា​ចាប់​ខ្លួន​មេ​ទ័ពរុស្ស៊ី២​រូប ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន! 

ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) កាលពីថ្ងៃអង្គារ បានចេញដីកាចាប់ខ្លួន មេបញ្ជាការរុស្ស៊ីចំនួន២នាក់ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

Update៖ អាមេរិកនិងហ្ស៊កដានី បញ្ជូនយន្តហោះជំនួយមនុស្សធម៌បន្ថែមទៀត ទៅកាន់តំបន់ហ្គាហ្សា!

សហរដ្ឋអាមេរិក និងហ្ស៊កដានី បានបញ្ជូនយន្តហោះ ដឹកជំនួយមនុស្សធម៌បន្ថែមទៀត ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ។

Update៖ កងទ័ព​អ៊ីស្រាអែល បន្តបាញ់​ស្រោចលើ​ជន​ស៊ីវិល ដែល​កំពុង​ឈរ​រង់ចាំ​ជំនួយ នៅ​តំបន់ហ្គា​ហ្សា​!

សារព័ត៌មាន​របស់​រដ្ឋា​ភិ​បាល​ប៉ា​ឡេ​ស្ទី​ន បាន​រាយការណ៍​ថា យោធា​អ៊ីស្រាអែល បាន​បើក​ការបាញ់​ម្តងហើយម្ដងទៀត ទៅលើ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប។ ដែល​កំពុង​ឈរ​រង់ចាំ​ការ ជំនួយ​មនុស្សធម៌ នៅក្នុង​ស្រុក​មួយ នៃ​មជ្ឈមណ្ឌល​រដ្ឋបាល នៃ​តំបន់​ព័ទ្ធជុំវិញ​ហ្គា​ហ្សា​។​

ឃើញកូរ៉េ​ខាង​ត្បូងនិងអាមេរិក ធ្វើសមយុទ្ធ​រួមគ្នា កូរ៉េ​ខាង​ជើង ព្រមានប្រើយោធា ដើម្បីឆ្លងតប!

ប្រទេសកូរ៉េខាងជើង បានហៅសមយុទ្ធយោធារវាងកូរ៉េខាងត្បូង-អាមេរិក គឺជាការឈ្លានពានប្រទេសខ្លួន! ។ ហើយនៅថ្ងៃអង្គារនេះ កូរ៉េខាងជើង បានព្រមាន ចាត់វិធានការតាមផ្លូវ យោធា យ៉ាងម៉ឺងម៉ាត់បំផុត…!។

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១២៤នាក់!

ក្រសួងសុខភាពរបស់ដែនដីបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១២៤នាក់ត្រូវបានសម្លាប់ និង២១០នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ..!។

Update៖ អាមេរិក-អង់គ្លេស បន្តវាយប្រហារលើ​ទីតាំង​ក្រុមហ៊ូទី ក្នុង​ប្រទេស​យេម៉ែន!

ក្រុម Houthi របស់ប្រទេសយេម៉ែនបានរាយការណ៍ ពីការវាយប្រហារតាមផ្លូវអាកាសថ្មីរបស់សហរដ្ឋអាមេរិក និងអង់គ្លេសនៅក្នុងខេត្ត Saada ភាគខាងជើងកាលពីថ្ងៃចន្ទ..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣០.៥៣៤នាក់ និងរបួស៧១.៩២០នាក់​!

អាជ្ញាធរ​សុខាភិបាល ប៉ាឡេស្ទីន បាន​ឲ្យ​ដឹង​ថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា រហូតបច្ចុប្បន្ន…!។

Update៖ ចំនួន​អ្នក​ស្លាប់​ដោយ​សាររុស្ស៊ីវាយ​ប្រហារ លើក្រុងOdesa បានកើន​ដល់ ១០នាក់ហើយ!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ មកលើអគារលំនៅដ្ឋាន នៅក្នុងតំបន់ Odesa ភាគនិរតីនៃប្រទេសអ៊ុយក្រែន បានកើនឡើងដល់១០នាក់ ក្នុងនោះមានកុមារបីនាក់ផងដែរ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣០.៤១០ នាក់​និងរបួស៧១.៧០០នាក់!

ការវាយបក របស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា រហូតបច្ចុប្បន្ន..!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន​ស្លាប់ចំនួន៣០.៤១០នាក់ និងរបួស៧១.៧០០នាក់ ជនរងគ្រោះភាគច្រើន ជា​ស្ត្រីនិង​កុមារ។

Update៖ ក្រុមឧទ្ទាមហ៊ូទី ចោទអាមេរិកនិងអង់គ្លេស ថាវាយផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត នៅសមុទ្រក្រហម!

ក្រុម Houthi Yemeni កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា បានបង្កហេតុដាច់ទំនាក់ទំនងអន្តរជាតិ នៅក្នុងសមុទ្រក្រហម។

Exit mobile version