Update៖ អ៊ុយក្រែន ប្រារព្ធខួប ២ឆ្នាំ នៃសង្រ្គាមឈ្លានពាន របស់រុស្ស៊ី!

ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានប្រារព្ធខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី។

Update៖ រយៈពេលជាង១ខែនេះ អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះស៊ើបការណ៍​រុស្ស៊ី ចំនួន២គ្រឿង!

អាជ្ញាធរ​អ៊ុយ​ក្រែ​ន បាន​និយាយថា ខ្លួន​បានបាញ់​ទម្លាក់ យន្តហោះ​ស៊ើបការណ៍​យោធា A-50 របស់​រុស្ស៊ី ជា​លើក​ទី​២ ក្នុង​រយៈពេល​ជាង​មួយខែ​មកនេះ​។​

អង់​គ្លេស នឹងផ្តល់​ប្រាក់២៥០​លាន​ផោន បន្ថែមទៀត ដល់អ៊ុយក្រែនសម្រាប់​កាំភ្លើង​ធំ​!

ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានសន្យាផ្ដល់កញ្ចប់ជំនួយយោធាថ្មី ទំហំទឹកប្រាក់ ២៤៥លានផោន ឬស្មើនឹង៣១១លានដុល្លារ ។

ចិនបាញ់បង្ហោះ ផ្កាយរណបពិសោធន៍បច្ចេកវិទ្យា បានដោយជោគជ័យ! 

ប្រទេសចិន បានបញ្ជូនផ្កាយរណបពិសោធន៍បច្ចេកវិទ្យា ទំនាក់ទំនងដោយជោគជ័យទៅកាន់ទីអវកាស ពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅលើកោះភាគខាងត្បូងនៃខេត្ត Hainan កាលពីថ្ងៃសុក្រ។

Update៖ ចិន​ប្រតិកម្ម នឹង​អាមេរិក ដែលលក់អាវុធ ទៅ​ឱ្យកោះតៃវ៉ាន់!

ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រឆាំង​នឹង​អាមេរិក ដែលលក់​សព្វាវុធ​ដ៏​មាន​សក្ដានុពល​តម្លៃ ៧៥ លាន​ដុល្លារ ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ។ ដោយ​ចាត់​ទុក​ថា វា​ជា​ទង្វើ​ដែល​នឹង​ធ្វើ​ឲ្យ​ខូច​អធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខ​របស់​ចិន។

Update៖ អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស លើតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ស្លាប់៤០នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន40 នាក់ត្រូវបានសម្លាប់ និងប្រហែល100 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

NASA អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអវកាស ចំពេលមានភាពតានតឹងរវាងអាមេរិក-រុស្ស៊ី!

អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃព្រហស្បតិ៍ថារុស្ស៊ី កំពុងតែអភិវឌ្ឍ អាវុធនុយក្លេអ៊ែរក្នុងលំហ។

G20ថា មានតែដំណោះស្រាយរដ្ឋ២ ប៉ុណ្ណោះ ដែលអាចបញ្ចប់ជម្លោះអ៊ីស្រាអែលនិង​ប៉ាឡេស្ទីន!

រដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល ស្ទើរតែជាឯកច្ឆ័ន្ទ ក្នុងការគាំទ្រ ចំពោះដំណោះស្រាយរដ្ឋពីរ ។ ដែលជាផ្លូវតែមួយគត់ ដើម្បីសន្តិភាពក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

កប៉ាល់​ដឹកកុងតឺន័រ របស់ចិន បុកស្ពានដាច់ជា២ និងស្លាប់មនុស្ស៥នាក់!

កប៉ាល់​ដឹកទំនិញ​ចិន​ដ៏ធំ១គ្រឿង បាន​បើក​បុក​ស្ពាន Lixinsha នៅ​ខេត្ត​ក្វាង​ចូ​វ កាលពីថ្ងៃព្រហស្បតិ៍ បណ្ដាល​ឲ្យ​យានជំនិះ​ចំនួន៣ គ្រឿង ធ្លាក់ចូល​ទន្លេ ដោយ​ក្នុងនោះ​មាន ២គ្រឿង ធ្លាក់​លើក​ប៉ាល់។​

អាមេរិក បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកចំនួន៦គ្រឿង នៅ​សមុទ្រ​ក្រហម!

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើករបស់ Houthi ចំនួនប្រាំមួយនៅក្នុងសមុទ្រក្រហម ដែលជា “ការគំរាមកំហែងជិតមកដល់” ។

Exit mobile version