Update៖ អាមេរិក​កំណត់​អត្តសញ្ញាណ​ទាហាន​បី​នាក់​ដែល​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នៅ​ហ្ស៊កដានី!

ស្ថានការណ៍កាន់តែក្តៅ ឈានដល់មានការភ័យខ្លាចផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។

អ៊ីរ៉ង់​បដិសេធ​ថា ខ្លួនពុំបានប្រើដ្រូន វាយប្រហារសម្លាប់ទាហានអាមេរិក នៅប្រទេសហ្ស៊កដានីនោះទេ!

ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេសហ្ស៊កដានី ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិក ៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

យោធាអាមេរិក​៣នាក់បាន​ស្លាប់ ខណៈរងការ​វាយ​ប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅហ្ស៊កដានី!

អាមេរិក បាននិយាយថា សមាជិកយោធាខ្លួនចំនួនបីនាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ 25នាក់ផ្សេងទៀតបានរងរបួស។ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅភាគឦសាន ប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី។

ទួរគី ចាប់ខ្លួនមនុស្ស៤៧នាក់ ពាក់ព័ន្ធបាញ់ប្រហារលើព្រះវិហារ១កន្លែង នៅទីក្រុងអ៊ីស្តង់ប៊ុល!

យ៉ាងហោចណាស់ជនសង្ស័យ47នាក់ត្រូវបាន ចាប់ខ្លួនពាក់ព័ន្ធ នឹងការវាយប្រហារព្រះវិហារកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ -នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋទួរគី Anadalou ដោយដកស្រង់សម្តីរដ្ឋមន្ត្រីមហាផ្ទៃប្រទេសលោក Ali Yerlikaya ។

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សនៅតំបន់ហ្គាហ្សា ស្លាប់១៦៥នាក់និងរបួស២៩០នាក់!

ជនជាតិប៉ាឡេស្ទីន១៦៥នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦.៤២២នាក់!

ហ្វាំងឡង់ ដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី!

អ្នកបោះឆ្នោតហ្វាំងឡង់ កាលពីថ្ងៃអាទិត្យបានធ្វើដំណើរទៅបោះឆ្នោត ដើម្បីជ្រើសរើស អ្នកស្នងតំណែងប្រធានាធិបតី Sauli Niinisto ដែលអាណត្តិទី6 ឆ្នាំទីពីររបស់គាត់នឹងត្រូវបញ្ចប់។

Update៖ អ៊ីស្រាអែល សម្រេចដកកងពលតូចបម្រុងចំនួន២ ចេញពីតំបន់ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បានដកកងពលតូចបម្រុងចំនួនពីរ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៦.៤២២នាក់ និងរបួស៦៥.០៨៧នាក់!

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន។ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 26,422នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ និង65,087 នាក់ទៀតបានរងរបួស។

Update៖ ជំនន់ទឹកភ្លៀង បានចាល់លិចជំរំជនភៀសខ្លួន នៅតំបន់ហ្គាហ្សា!

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ហ្គាហ្សាស្ទ្រីប បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន រាប់រយពាន់នាក់ ត្រូវភៀសខ្លួននៅក្នុងតង់ និងមជ្ឈមណ្ឌលជម្រក។

លោក ត្រាំ នឹងត្រូវបង់ប្រាក់ចំនួន៨៣.៣លានដុល្លារ ក្នុងបណ្តឹងបរិហារកេរ្តិ៍!

គណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉ក បានបញ្ជាឱ្យអតីតប្រធានាធិបតី Donald Trump បង់ប្រាក់ការខូចខាតដល់អ្នកនិពន្ធ E. Jean Carroll ចំនួន 83.3 លានដុល្លារ កាលពីថ្ងៃសុក្រ សម្រាប់ការបរិហារកេរ្តិ៍ បន្ទាប់ពីនាងបានចោទប្រកាន់គាត់ពីបទ(រំលោភផ្លូវភេទ)។

Exit mobile version