អង្គការសហប្រជាជាតិ បារម្ភខ្លាចអ៊ីស្រាអែលប្រើគ្រាប់បែក ផូស្វ័រពណ៌ស នៅលីបង់!

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ ដែលបង្ហាញថា អ៊ីស្រាអែល បានប្រើប្រាស់គ្រាប់បែកផូស្វ័រពណ៌ស ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារមួយនៅភាគខាងត្បូងប្រទេសលីបង់។

លោក Donald Tusk ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប៉ូឡូញ!

លោក Donald Tusk កាលពីល្ងាចថ្ងៃចន្ទ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសប៉ូឡូញ។  លោក Marcin Masalerek ប្រធានការិយាល័យប្រធានាធិបតី បានប្រាប់វិទ្យុ RMF FM កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកTusk ទំនងជានឹងស្បថចូលកាន់តំណែងនៅថ្ងៃពុធ។

ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់ ១៨.២០៥នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងការឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន។ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់18,205 នាក់ហើយ

អ៊ុយក្រែន​ទិញកប៉ាល់ រុករក​មីន​ចំនួន២គ្រឿង ពី​កងទ័ពជើងទឹកអង់គ្លេស!

អង់គ្លេស នឹងប្រគល់នាវា Royal Navy ចំនួន២គ្រឿង ទៅឱ្យអ៊ុយក្រែន ខណៈប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ កំពុងបន្តការបិទសមុទ្រខ្មៅដោយរុស្ស៊ី។

UN អំពាវនាវ​សុំ​ថវិកា ចំនួន៤៦ពាន់​លាន​ដុល្លារ ដើម្បី​បំពេញ​តម្រូវការ​មនុស្សធម៌​ក្នុង​ឆ្នាំ២០២៤!

អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានអំពាវនាវ រកជំនួយមូលនិធិចំនួន 46 ពាន់លានដុល្លារទៀត សម្រាប់ឆ្នាំ2024។ ដើម្បីជួយមនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ ដោយវិបត្តិមនុស្សធម៌នៅជុំវិញពិភពលោក រួមទាំងប៉ាឡេស្ទីន.ស៊ូដង់.និងអ៊ុយក្រែន។

កងរថក្រោះ​អ៊ីស្រាអែល វាយលុកចូល​ដល់​កណ្តាល​ក្រុង Khan Younis ភាគ​ខាង​ត្បូង​នៃហ្កាហ្សា!

កងកម្លាំងរថក្រោះ របស់អ៊ីស្រាអែល បានវាយចូល ទៅដល់បេះដូងនៃទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូង នៃតំបន់ហ្កាហ្សាហើយ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ។ ខណៈក្រុមមន្ត្រីសុខាភិបាល ក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា ចំនួនជនជាតិប៉ាឡេស្ទីន…

ព្យុះកំបុតត្បូង វាយប្រហាររដ្ឋ Tennessee របស់អាមេរិក ផ្តាច់ជីវិតមនុស្ស៦នាក់!

មនុស្ស៦នាក់ បានស្លាប់នៅតំបន់ចំនួន២ក្នុងរដ្ឋ Tennessee និងប្រមាណ២០នាក់ទៀត រងរបួស បន្ទាប់ពីព្យុះកំបុតត្បូង វាយប្រហារភាគខាងត្បូងរដ្ឋ កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ។

ក្រុមហាម៉ាស់ បដិសេធ​របាយការណ៍​របស់​អ៊ីស្រាអែល ដែលថាខ្លួនចុះចាញ់សង្គ្រាម!

ក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ បានបដិសេធការអះអាងរបស់អ៊ីស្រាអែល អំពីការចុះចាញ់ក្រុមយុទ្ធជនរបស់ខ្លួននៅ Jabalia ភាគខាងជើង Gaza Strip ។

ប្រទេសលីបង់ ប្រកាស​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ដើម្បីគាំទ្រក្រុមហាម៉ាស់ប៉ាឡេស្ទីន!

ប្រទេសលីបង់ បានប្រកាសបិទការិយាល័យ និងស្ថាប័នរដ្ឋាភិបាលទាំងអស់នៅទូទាំងប្រទេស កាលពីថ្ងៃចន្ទ ក្នុងសាមគ្គីភាពជាមួយតំបន់ហ្គាហ្សា និងភូមិភាគខាងត្បូងលីបង់ដែលរងផលប៉ះពាល់ ដោយការវាយប្រហារ របស់អ៊ីស្រាអែល។

ក្រុមហាម៉ាស​អះអាង​ថា ខ្លួនបាន​សម្លាប់​ទាហាន​អ៊ីស្រាអែល​១០​នាក់​នៅ​ហ្គាហ្សា!

ក្រុមតស៊ូប៉ាឡេស្ទីន Hamas បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល 10នាក់នៅភាគខាងជើងGaza Strip ។

Exit mobile version