Update៖ ក្នុងរយៈពេល​២៤​ម៉ោង​នេះ មនុស្សនៅតំបន់ហ្គាហ្សា ស្លាប់១៣៣​នាក់ របួស២៥៩​នាក់​!

ក្រសួងសុខាភិបាល នៅហ្គាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស 133នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាន់តែខ្លាំងរបស់កងទ័ពអ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ។

ក្រុមហាម៉ាស់ថា អ៊ីស្រាអែលទម្លាក់គ្រាប់បែក លើវិហារឥស្លាម និងបំផ្លិចបំផ្លាញយ៉ាងខ្លាំង!

ជំរុញឱ្យអង្គការយូណេស្កូបញ្ចូលវិហារអ៊ីស្លាមនៅហ្គាហ្សារក្សាទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក មុននឹងត្រូវបានបំផ្លាញ! ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើវិហារឥស្លាម Omari មជ្ឈិមសម័យហ្គាហ្សា បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដល់ទីតាំងសំខាន់ៗ។ ហើយបានជំរុញឱ្យអង្គការយូណេស្កូការពារអគារប្រវត្តិសាស្ត្រ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៧,៤៨៧នាក់ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​ឡោមព័ទ្ធ បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ចំនួន​ប្រជាជន​ប៉ាឡេស្ទីន ដែល​ត្រូវ​បាន​សម្លាប់​។ ដោយ​សារការវាយលុក របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គាហ្សា បាន​កើន​ឡើង​ដល់១៧.៤៨៧នាក់ និង​របួស​ជាង៤៦.៤៨០នាក់​។

អ៊ីស្រាអែលថា សង្គ្រាម​នៅហ្គាហ្សា​អាចបញ្ចប់​បាន លុះត្រាតែក្រុម​ហាម៉ាស ព្រមចុះចាញ់!

អ្នកនាំពាក្យអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប នឹងបញ្ចប់ ដោយការចុះចាញ់របស់មេដឹកនាំក្រុមហាម៉ាស និងការវិលត្រឡប់ នៃចំណាប់ខ្មាំងវិញ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៧.១៧៧នាក់​ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់ ជាជនជាតិ​ប៉ាឡេស្ទីន ដោយសារការ​វាយ​ប្រហារ របស់​អ៊ីស្រាអែល លើ​តំបន់​ហ្គាហ្សា បាន​កើន​ឡើង​ដល់១៧.១៧៧នាក់​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី ៧ ខែ​តុលា រហូតពេលនេះ។

UNថា ​សង្គ្រាមនៅ​ហ្គាហ្សា កំពុងគំរាម​កំហែងដល់​សន្តិសុខ​ពិភពលោក យ៉ាងខ្លាំង!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញការព្រមានជាផ្លូវការដ៏កម្រមួយ។ ដល់ក្រុមប្រឹក្សាសន្តិសុខ អំពីការគំរាមកំហែង ជាសកលពីសង្គ្រាមហ្គាហ្សា ។ ខណៈ រដ្ឋអារ៉ាប់ព្យាយាមជំរុញ ឲ្យក្រុមប្រឹក្សា អំពាវនាវបង្កើតបទឈប់បាញ់សាជាថ្មី។

អតីត​សមាជិក​សភា​អ៊ុយក្រែន ដែល​គាំទ្រ​រុស្ស៊ី ត្រូវ​ខ្មាន់កាំភ្លើង បាញ់​សម្លាប់​នៅក្បែរ​ក្រុង​មូស្គូ!

គណៈកម្មាធិការស៊ើបអង្កេត រុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា អតីតសមាជិកសភាអ៊ុយក្រែន។ លោក Illia Kyva ត្រូវបានបាញ់សម្លាប់នៅទីក្រុង Suponevo ចម្ងាយប្រហែល 300គីឡូម៉ែត្រ (186 ម៉ាយ) ភាគនិរតីនៃទីក្រុងមូស្គូ ដោយជនមិនស្គាល់មុខម្នាក់។

អ៊ីរ៉ង់ជំរុញឱ្យ អេហ្ស៊ីបបើកច្រកដោយគ្មានលក្ខខណ្ឌ សម្រាប់ប្រជាជនហ្គាហ្សាជម្លៀសខ្លួន!

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃពុធ ។ បានអំពាវនាវឱ្យបើកច្រកឆ្លងកាត់ Rafah របស់ប្រទេសអេហ្ស៊ីប ដោយគ្មានលក្ខខណ្ឌ សម្រាប់អ្នករស់នៅក្នុងតំបន់ Gaza Strip ។

អាមេរិក ហាមប្រាម​ចំពោះអំពើ​ហិង្សា​លើអ្នក​តាំង​ទីលំនៅ​ក្នុងតំបន់West Bank!

ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ។ ដែលពាក់ព័ន្ធនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់ West Bank ដែលកាន់កាប់។

អ៊ីស្រាអែល បង្កើនការវាយប្រហារកាន់តែខ្លាំង បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ស្លាប់យ៉ាងច្រើន!

កម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្កើនការវាយលុកយ៉ាងសម្បើម លើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា។

Exit mobile version