Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសលើលីបង់ ស្លាប់ជនភៀសខ្លួនស៊ីរី២៣នាក់!

ក្រសួងការបរទេសស៊ីរី បាននិយាយថា ជនភៀសខ្លួនស៊ីរីចំនួន២៣នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា) ដោយសារអ៊ីស្រាអែល វាយប្រហារតាមអាកាស លើតំបន់ Younine នៅប្រទេសលីបង់…!។

Update៖ សហភាពអឺរ៉ុប ជំរុញឱ្យលីបង់និងអ៊ីស្រាអែល អនុវត្តបទឈប់បាញ់!

សហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា) បានជំរុញដល់ប្រទេសលីបង់ និងអ៊ីស្រាអែល ឱ្យអនុវត្ត​បទឈប់បាញ់..!។

Update៖ អង្គការសហប្រជាជាតិ ជំរុញឱ្យបណ្ដាប្រទេសអាវុធនុយក្លេអ៊ែរ ធ្វើការរំសាយអាវុធចោល!

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យប្រទេសនានា ដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមនៅក្នុងការរំសាយអាវុធចោល…។

Update៖ ការតវ៉ាប្រឆាំងរដ្ឋាភិបាលកេនយ៉ា ស្លាប់៤២នាក់និងចាប់ខ្លួន១.២០៨នាក់!

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Kithure Kindiki បានប្រាប់គណៈកម្មាធិការសភាជាតិ កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា)ថា មនុស្សចំនួន ៤២នាក់ត្រូវបានសម្លាប់ ខណៈ១៣២នាក់បាត់ខ្លួន និង ១.២០៨ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលបាតុកម្ម។

Update៖ អ៊ីស្រាអែលថា ខ្លួនបានស្ទាក់ចាប់មីស៊ីល១គ្រាប់ ដែលបាញ់ចេញពីយេម៉ែន!

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ ខែកញ្ញា) បាននិយាយថា ខ្លួនបានស្ទាក់បំផ្លាញមីស៊ីល១គ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន ។

Update៖ លោក ត្រាំ នឹងជួបជាមួយលោក ហ្សេលេនស្គី នៅថ្ងៃសុក្រនេះ!

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា)ថា លោកនឹង ជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ នៅឯអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក…។

Update៖ ការផ្លាស់ប្តូរគោលនយោបាយ នុយក្លេអ៊ែររបស់រុស្ស៊ី ជាការព្រមានដល់លោកខាងលិច!

វិមានក្រឹមឡាំង៖ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៦ ខែកញ្ញា)ថា ការផ្លាស់ប្តូរគោលដៅអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី។ អាចចាត់ទុកថា ជាការព្រមានដល់បណ្ដាប្រទេសលោកខាងលិច ពីផលវិបាកដ៏ធំ ប្រសិនបើពួកគេ ចូលរួមក្នុងការវាយប្រហារលើរុស្ស៊ី…!។

Update៖ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាមក លីបង់ ស្លាប់១.៥៤០នាក់!

ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា)ថាចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់ បានកើនឡើងដល់ 1,540នាក់ហើយ ចាប់តាំងពី ខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន…!។

Update៖ កងទ័ពស៊ូដង់ ប្រើកាំភ្លើងធំនិងវាយប្រហារតាមអាកាសមកលើរដ្ឋធានីនៃប្រទេសស៊ូដង់!

យោធា.បាននិយាយថា ទាហានស៊ូដង់ បានបើកការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាស ចូលរដ្ឋធានី របស់ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ (២៦ខែកញ្ញា) ដើម្បីដណ្តើមយកទីតាំងឈរជើងនៅទីនោះ..។

Update៖ អាមេរិក នឹងផ្ដល់ជំនួយយោធាចំនួន៨.៧ពាន់លានដុល្លារ ដល់អ៊ីស្រាអែល​!

អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា)ថា ខ្លួននឹងទទួលបានកញ្ចប់ជំនួយយោធា ពីសហរដ្ឋអាមេរិក ចំនួន៨,៧ ពាន់លានដុល្លារ…!។

Exit mobile version