Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៦នាក់ទៀត!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​ កាលពី​ថ្ងៃ​អង្គារ(ទី១៧ខែកញ្ញា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន២៦នាក់ និងរបួស៨៤នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤១.២៥២នាក់ហើយ!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​ កាលពី​ថ្ងៃ​អង្គារ(ទី១៧ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។

បំផ្ទុះ​គ្រាប់​បែក​ នៅ​ប្រទេសលីបង់ ស្លាប់៩នាក់ និងរបួសរាប់សិបនាក់!

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Firas Al-Abiad បាននិយាយកាលពីថ្ងៃអង្គារ(ទី១៧ខែកញ្ញា)ថា មនុស្ស 9នាក់ ក្នុងនោះកុមារម្នាក់ត្រូវបានសម្លាប់ នៅក្នុងការផ្ទុះគ្រាប់បែក ដ៏ធំនៃឧបករណ៍ទំនាក់ទំនងឥតខ្សែ ដែលគេស្គាល់ថាជា pagers នៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសលីបង់។

Update៖ អ៊ុយក្រែន ចាប់ផ្តើមផលិតគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រ!

រដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ខ្លួន ចាប់ផ្តើមផលិតគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រ!។

Update៖ អ៊ីស្រាអែលជម្លៀសអ្នកស្រុក ទៅភាគខាងជើងប្រទេសដើម្បីធ្វើសង្គ្រាម!

ប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ(ទី១៧ កញ្ញា) បានពង្រីកគោលដៅសង្គ្រាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា..!។ ដោយបញ្ជូន អ្នកស្រុកឱ្យត្រឡប់ទៅសហគមន៍ នៅភាគខាងជើងអ៊ីស្រាអែលវិញ ។ ដោយសារតែការវាយប្រហាររបស់ក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់..!។

Update៖ រុស្ស៊ីថា ពិភពលោកមិនគួរព្រងើយកន្តើយ ពាក់ព័ន្ធសង្គ្រាមនៅតំបន់ហ្គាហ្សានោះឡើយ!

អ្នកការទូតកំពូលរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ(ទី១៦ខែកញ្ញា)ថា ជម្លោះនៅតំបន់ហ្គាហ្សា មិនគួរក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រងើយកន្តើយនោះទេ…!។

Update៖ សេវាសម្ងាត់អាមេរិក ត្រូវការជំនួយបន្ថែមទៀត បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតលោក ត្រាំ ជាលើកទី២!

ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃចន្ទ(ទី១៦ខែកញ្ញា)ថា សេវាសម្ងាត់អាមេរិក ត្រូវការជំនួយបន្ថែមទៀត!។ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត អតីតប្រធានាធិបតី Donald Trump ជាលើកទី២។

Update៖ ប្រទេសរុស្ស៊ី បង្កើនកងកម្លាំងយោធា និងកម្លាំងប្រដាប់អាវុធបន្ថែមទៀត!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ(ទី១៦ខែកញ្ញា) បានចុះហត្ថលេខា លើក្រឹត្យមួយ ដើម្បីបង្កើនចំនួនបុគ្គលិក និងយោធានៅក្នុងកងកម្លាំងប្រដាប់អាវុធ…!។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសបង្កើនប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមហេសបូឡា!

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu)នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃអាទិត្យ(ទី១៥ខែកញ្ញា)ថា អ៊ីស្រាអែល នឹងបង្កើនប្រតិបត្តិការយោធាប្រឆាំងនឹង ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា (Hezbollah)។

ក្រឡាប់ទូកក្នុងទន្លេ នៅប្រទេសនីហ្សេរីយ៉ា បាត់ខ្លួនចំនួន៦៤នាក់!

មន្ត្រីក្នុងតំបន់ បាននិយាយថា មនុស្សចំនួន៦៤នាក់ បានបាត់ខ្លួន បន្ទាប់ពីក្រឡាប់ទូកនៅទន្លេ ក្នុងរដ្ឋ Zamfara ភាគពាយព្យ នៃប្រទេសនីហ្សេរីយ៉ា។

Exit mobile version