លិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រសេណេហ្គាល់ រកឃើញសាកសព ២៦នាក់ហើយ!

កងទ័ពជើងទឹកសេណេហ្គាល់បាននិយាយ នៅលើប្រព័ន្ធ X ថា ចំនួនអ្នកស្លាប់ ដោយសារលិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រសេណេហ្គាល់ បានកើនដល់២៦ នាក់ហើយ បន្ទាប់ពីការរកឃើញសាកសព១៧បន្ថែមទៀត កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)។

Update៖ អេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះក្នុងកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អារ៉ាប់ ដើម្បីពិភាក្សា​អំពី​សង្គ្រាម​អ៊ីស្រាអែល​!

កិច្ច​បប្រជុំថ្នាក់រដ្ឋមន្ត្រី​អារ៉ាប់​ បាន​កោះ​ប្រជុំ​ នៅ​ក្នុង​រដ្ឋធានី​គែរ​ របស់​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​អង្គារ​(ទី១០ខែកញ្ញា) ដើម្បី​ពិភាក្សា​អំពី​ការ​វាវាយលុ របស់​អ៊ីស្រាអែល​ លើ​តំបន់​ហ្គាហ្សា។

Update៖ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បណ្ដាលឱ្យប្រជាជនអ៊ុយក្រែន ស្លាប់ជាង១០.៧០០នាក់!

អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)ថាជនស៊ីវិលអ៊ុយក្រែនជាង 11,700 នាក់ត្រូវបានសម្លាប់ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ 2022 រហូតបច្ចុប្បន្ន…។

Update៖ អាមេរិក កំពុងពិចារណា សំណើរបស់អ៊ុយក្រែន ដែលចង់ប្រើអាវុធ វាយប្រហារលើទឹកដីរុស្ស៊ី!

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ(ទី១០ ខែកញ្ញា) បាននិយាយថា លោកកំពុងពិចារណា លើសំណើរបស់អ៊ុយក្រែន ។ ដែលចង់ប្រើប្រាស់អាវុធ ផ្ដល់ដោយសហរដ្ឋអាមេរិក វាយប្រហារ ចូលជ្រៅក្នុងទឹកដីរុស្ស៊ី។ -នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

Update៖ ហ្វីលីពីន នឹងបើកកិច្ចប្រជុំកំពូល នៅក្រៅវេទិកា UN ពាក់ព័ន្ធជម្លោះដែនសមុទ្រជាមួយចិន!

បេសកជនហ្វីលីពីន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារ(១០ ខែកញ្ញា) ថា កិច្ចប្រជុំកំពូល នៃបណ្ដាប្រទេសចំនួន២០ គ្រោងនឹងធ្វើឡើង នៅក្រៅវេទិកា មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែនេះ ដើម្បីស្វះស្វែងរកមធ្យោបាយ និយាយគ្នាដោយត្រឹមត្រូវ ទៅកាន់ប្រទេសចិន ជុំវិញការប្រឈមមុខដាក់គ្នាជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។

Update៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង នៅវៀតណាម បានកើនដល់១២៧នាក់!

ប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានរាយការណ៍ កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)ថា ចំនួនអ្នកស្លាប់ដោយសារ ព្យុះទីហ្វុង Yagi វាយបោកបក់នៅភាគខាងជើងប្រទេសវៀតណាម បានកើនដល់១២៧ នាក់។

អូស្ត្រាលី​ ហាមឃាត់ កុមារ​លែងឱ្យប្រើ​ប្រាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម!

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)បានប្រកាសថា រដ្ឋាភិបាលរបស់លោក បានហាមឃាត់ កុមារពីការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម…!។

Update៖ សេដ្ឋកិច្ចរបស់​អ៊ីស្រាអែល បានកើនឡើងឥតឈប់ បើទោះបីជាកំពុងធ្វើសង្គ្រាម!

ឱនភាពថវិកា ចំពោះសមាមាត្រ GDP របស់ប្រទេសអ៊ីស្រាអែល គឺនៅដក 8.3% ក្នុងខែសីហា កើនឡើងពីដក 7.6% ក្នុងខែមិថុនា និងដក 6.2% ក្នុងខែមីនា និងដក 4.1% កាលពីខែធ្នូ។

មានការប្រមូលផ្ដុំគ្នានិងផ្ទុះការតវ៉ា គាំទ្រប៉ាឡេស្ទីន នៅហ្វីឡាដេលហ្វៀ!

ផ្ទុះការតវ៉ា និងចាប់ខ្លួនក្នុងពេលប្រមូលផ្ដុំគាំទ្រប៉ាឡេស្ទីន នៅ ហ្វីឡាដេលហ្វៀ អំឡុងជជែកដេញដោល ប្រធានាធិបតីក្រុមគាំទ្រពលរដ្ឋប៉ាឡេស្ទីនអំឡុងសង្រ្គាមសម្លាប់មនុស្សដ៏រង្គាលនៅដែនដីហ្កាហ្សា។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១៦នាក់ទៀត!

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយ កាលពីថ្ងៃចន្ទ(ទី៩ខែកញ្ញា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន១៦នាក់ និងរបួស៦៤នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិ​ប៉ាឡេស្ទីន កើនដល់៤០.៩៨៨នាក់និងរបួសប្រមាណជា ប្រហែល ៩៤.៨២៥នាក់…

Exit mobile version