Update៖ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ West Bank ស្លាប់៣៣នាក់!

ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃពុធ(ទី០៤ខែកញ្ញា)ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៣៣នាក់ ត្រូវបានសម្លាប់ និង១៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងប្រតិបត្តិការយោធាដ៏ធំ របស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ West Bank ចាប់តាំងពីសប្តាហ៍មុន។

ទាហាន​អាមេរិក​២នាក់ ត្រូវក្រុម​យុវជន​នៃប្រទេស​ទួរគី វាយបណ្ដាលឱ្យរបួស!

អាជ្ញាធរបាននិយាយថា សមាជិកយោធាអាមេរិក២នាក់ បានរងការ វាយប្រហារលើរាងកាយ នៅក្នុងទីក្រុងកំពង់ផែ Izmir ភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃចន្ទ ។ ដោយសមាជិកនៃក្រុមយុវជនប្រឆាំងអាមេរិក។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤០.៨៦១នាក់ហើយ!

ក្រសួង​សុខាភិបាល ហ្គាហ្សា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​(ទី៤ ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុន រហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៤០.៨៦១នាក់និងរបួសសរុប ប្រហែល ៩៤.៣៩៨នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣៣នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងក្រុមបាននិយាយ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន៣៣នាក់ និងរបួស៦៧នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិ​ប៉ាឡេស្ទីន កើនដល់៤០.៨១៩នាក់ និងរបួសប្រមាណជា ប្រហែល…

ឧទ្ធម្ភាគចក្រ​សង្គ្រោះ​ឥណ្ឌា បានធ្លាក់​ចូល​សមុទ្រ បណ្ដាលឱ្យបាត់ខ្លួន៣​នាក់!

សមាជិក៣នាក់ នៃឆ្មាំឆ្នេរសមុទ្រឥណ្ឌា(ICG) បានបាត់ខ្លួន ករណីឧទ្ធម្ភាគចក្រជួយសង្គ្រោះ ធ្លាក់ចូលក្នុងសមុទ្រអារ៉ាប់..!។ -នេះបើយោងតាម សេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)។

ជំនន់ទឹកភ្លៀងនៅ​ប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់៩នាក់ ក្នុងនោះកុមារ៥នាក់!

ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយកាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)ថា មនុស្សចំនួន៩នាក់ ក្នុងនោះកុមារ៥នាក់ បានស្លាប់ ដោយសារភ្លៀងមូសុង កំពុងបន្តវាយលុកផ្នែកខ្លះ នៃប្រទេសប៉ាគីស្ថាន។

Update៖ រុស្ស៊ីវាយប្រហារតាមអាកាស មកលើអ៊ុយក្រែន ស្លាប់៤៧នាក់ និងរបួសជាង២០០នាក់!

អ៊ុយក្រែន បាននិយាយ កាលពីថ្ងៃអង្គារ(ទី០៣ ខែកញ្ញា)ថា មនុស្ស ៤៧នាក់បានស្លាប់ និងជាង២០៦នាក់ទៀតបានរងរបួស ដោយសាររុស្ស៊ី ប្រើកាំជ្រួចវាយប្រហារមកលើទីក្រុង Poltava របស់អ៊ុយក្រែន ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤០.៨១៩នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមបាននិយាយ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៤០.៨១៩នាក់ និងរបួសសរុប ប្រហែល ៩៤.២៩១នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

អង្គការណាតូ ប្រាប់សមាជិកខ្លួន កុំបាញ់ទម្លាក់មីស៊ីលរុស្ស៊ី តាមសំណើរបស់អ៊ុយក្រែន!

អ្នកនាំពាក្យយោធា ដឹកនាំដោយ អាមេរិក បាននិយាយកាលពីថ្ងៃចន្ទ(ទី០២ខែសីហា)ថា សម្ព័ន្ធយោធាណាតូ(NATO) មិនចង់ចូលរួមដោយផ្ទាល់ ក្នុងជម្លោះជាមួយទីក្រុងមូស្គូទេ ។

Update៖ អង់គ្លេស ផ្អាកផ្គត់ផ្គង់ អាវុធទៅអ៊ីស្រាអែល ដោយខ្លាចបំពានច្បាប់អន្តរជាតិ!

រដ្ឋាភិបាលអង់គ្លេស បាននិយាយថា ខ្លួននឹងផ្អាកការនាំចេញ អាវុធមួយចំនួនទៅឱ្យអ៊ីស្រាអែល។ ដោយសារអាវុធទាំងនោះ អាចនឹងត្រូវបានប្រើដើម្បី បំពានច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេស លោក ដេវីត ឡាំមី (David Lammy) បាននិយាយកាលពីថ្ងៃចន្ទ (០២ ខែកញ្ញា)…

Exit mobile version