Update៖ គ្រោះទឹកជំនន់ នៅបង់ក្លាដែស ចំនួនអ្នកស្លាប់បានកើនដល់៥២នាក់!

របាយការណ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនិងជំនួយ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅប្រទេសបង់ក្លាដែស-បើគិតមកដល់ថ្ងៃព្រហស្បតិ៍(ទី២៩ខែសីហា)នេះបានកើនដល់ ៥២នាក់ហើយ។

Update៖ អ៊ុយក្រែន ធ្លាក់យន្តហោះចម្បាំង F-16 នៅតំបន់ជួរមុខ ស្លាប់អ្នកបើកបរ!

ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍(ទី២៩ ខែសីហា)បានប្រកាសពីការធ្លាក់យន្តហោះចម្បាំង F-16 ខណៈកំពុងវាយប្រហារជាមួយរុស្ស៊ី។

ព្យុះទីហ្វុង Shanshan បោកបក់លើប្រទេសជប៉ុន បណ្ដាលឱ្យរបួស៤០នាក់!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់មនុស្ស៤០នាក់បានរងរបួស ។ ដោយសារព្យុះទីហ្វុង Shanshan បោកបក់លើកោះ Kyushu ភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍(ទី២៩.ខែសីហា) ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងនៅក្នុងតំបន់…!។

Update៖ តុលាការបារាំង អនុញ្ញាតឱ្យលោក Pavel Durov នាយកក្រុមហ៊ុនTelegram នៅក្រៅឃុំបណ្ដោះអាសន្ន!

ចៅក្រម នៃតុលាការប្រទេសបារាំង កាលពីថ្ងៃពុធ ទី២៨ ខែសីហា បានអនុញ្ញាត ឱ្យលោក Pavel Durov ស្ថាបនិកនិងជា CEO ក្រុមហ៊ុន Telegram នៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយតម្កល់ប្រាក់ ៥លានអឺរ៉ូ…

Update៖ អ៊ីស្រាអែល វាយប្រហារទូទាំងតំបន់ហ្គាហ្សា ស្លាប់មនុស្សរាប់សិបនាក់ទៀត!

អ៊ីស្រាអែល បានបញ្ជូនរថក្រោះ ចូលជ្រៅទៅក្នុងទីក្រុង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ដោយបានបើកការវាយប្រហារ នៅទូទាំងតំបន់។

ទ័ពអាកាសថៃ ពេញចិត្តនឹងយន្តហោះចម្បាំង Gripen របស់ស៊ុយអែត!

ប្រទេសថៃ ចង់ជំនួសកងយន្ត​ហោះ​ចម្បាំងរបស់ខ្លួន ជាមួយនឹងយន្តហោះចម្បាំង Gripen ។ ដោយបង្ហាញការពេញចិត្ត ចំពោះប្រភេទយន្តហោះ ដែលផលិតដោយប្រទេសស៊ុយអែតនេះ ជាងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។

Update៖ រុស្ស៊ី ព្រមានពីការផ្ទុះសង្គ្រាមលោកលើកទី៣ ដោយសារលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយចូលទឹកដីខ្លួន!

ប្រទេសរុស្ស៊ី បាននិយាយនៅ(ថ្ងៃទី២៧ ខែសីហា)ថាលោកខាងលិច កំពុងលេងជាមួយភ្លើងសង្គ្រាមហើយ! ។ ដោយអនុញ្ញាត ឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងមីស៊ីលរបស់លោកខាងលិច។

ចិនប្រតិកម្មនឹងកាណាដា ដែលដំឡើងថ្លៃពន្ធនាំចូល សម្រាប់យានយន្តអគ្គិសនី!

ទីក្រុងប៉េកាំង បានរិៈគន់ផែនការរបស់កាណាដា ដែលសម្រេចយកពន្ធបន្ថែម លើរថយន្តអគ្គិសនី។ ដែលផលិតដោយប្រទេសចិន ដោយចិន និយាយថា ការផ្លាស់ប្តូរនេះ ស្មើនឹង “ការការពារនិយមពាណិជ្ជកម្ម”។

Update៖ ជំនន់ទឹកភ្លៀងនៅនីហ្សេរីយ៉ា ស្លាប់១៧០នាក់ និងជម្លៀសជាង២០ម៉ឺននាក់!

យ៉ាងហោចណាស់មនុស្ស១៧០នាក់បានស្លាប់ និងជិត ២.០០០នាក់ទៀតបានរងរបួស។ ដោយសារជំនន់ទឹកភ្លៀង នៅទូទាំងប្រទេសនីហ្សេរីយ៉ា រយៈពេល២សប្តាហ៍នេះ។ ក្នុងនោះដែរ មនុស្សជាង 205,000 នាក់ ក៏ត្រូវបានជម្លៀស និងផ្លាស់ទីទៅកាន់កន្លែង មានសុវត្ថិភាព…!។

Update៖ គណៈប្រតិភូអ៊ីស្រាអែល នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដូហា ដើម្បីចរចា​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា!

ក្រុមអ្នកចរចារបស់ប្រទេសអ៊ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុង Doha នៅថ្ងៃពុធ(ទី២៨ខែសីហា)។ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ នៅតំបន់Gaza និងសំណើផ្លាស់ប្តូរចំណាប់ខ្មាំង។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល កាលពីថ្ងៃអង្គារ។  

Exit mobile version