នាវាកងទ័ពម៉ាឡេស៊ី បានលិចនៅឆ្នេរសមុទ្រ Johor ហើយបុគ្គលិកទាំងអស់ត្រូវបានសង្រ្គោះ!

នាវា របស់កងទ័ពជើងទឹកម៉ាឡេស៊ី ១គ្រឿង បានលិចនៅឆ្នេរសមុទ្ររដ្ឋ ចូហ័រ (Johor) កាលពីថ្ងៃអាទិត្យ (២៥ ខែសីហា)។ ខណៈសមាជិកនាវិកទាំងអស់ មានសុវត្ថិភាព។

Update៖ អ៊ុយក្រែន វាយរុលចូលក្នុងទឹកដីរុស្ស៊ី បានប្រហែល ៣គីឡូម៉ែត្រទៀត!

ប្រធានាធិបតី អ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃអាទិត្យ (ទី២៥ ខែសីហា) បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានវាយរុលទៅមុខប្រហែល ៣គីឡូម៉ែត្របន្ថែមទៀត ក្នុងទឹកដីរុស្ស៊ី។

UN ព្រួយបារម្ភខ្លាចផ្ទុះសង្គ្រាមធំ ខណៈក្រុមហេសបូឡា និងអ៊ីស្រាអែល បាញ់ប្រហារឆ្លងព្រំដែន!

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា)ថា ការផ្ទុះអាវុធឆ្លងព្រំដែនពេញមួយយប់រវាង អ៊ីស្រាអែល និងក្រុមហេសបូឡា បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅប្រទេសបង់ក្លាដែស ប្រារព្ធទិវាប្រល័យពូជសាសន៍លើកទី៧!

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជាប់គាំង នៅក្នុងជំរុំ នៅភាគខាងត្បូងប្រទេសបង់ក្លាដែស។ បានប្រារព្ធ ទិវាប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា លើកទី៧ កាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា)។

អតីតគ្រូ​បង្វឹក​ក្រុមជម្រើសជាតិបាល់ទាត់​អាល្លឺម៉ង់ លោក Daum ទទួល​មរណភាព​ក្នុង​វ័យ៧០ឆ្នាំ!

សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFL) បានបញ្ជាក់កាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា)ថា គ្រូបង្វឹកបាល់ទាត់អាល្លឺម៉ង់ លោក Christoph Daum បានទទួលមរណភាពដោយសារជំងឺមហារីកសួត ក្នុងអាយុ៧០ ឆ្នាំ។

Update៖ រុស្ស៊ីវាយប្រហារតាមអាកាស មកលើអ៊ុយក្រែន ស្លាប់៨នាក់ និងរបួស៤០នាក់!

ក្រុមមន្ត្រីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា)ថា យ៉ាងហោចណាស់ មនុស្ស៨នាក់បានស្លាប់ និងជាង៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស របស់រុស្ស៊ី ពេញមួយយប់ មកលើតំបន់ព្រំដែន នៃប្រទេសអ៊ុយក្រែន..!។

Update៖ សហភាពអឺរ៉ុប ព្រួយបារម្ភជាខ្លាំង ដោយខ្លាចផ្ទុះសង្គ្រាមធំ នៅមជ្ឈិមបូព៌ា!

អ្នកការទូតកំពូល របស់សហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។ ចំពោះជម្លោះដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា ដោយបង្ហាញពីហានិភ័យធ្ងន់ធ្ងរដែលវាបង្កទាំងក្នុងតំបន់ និងពិភពលោក…!។

ភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅ នៅប្រទេសប្រេស៊ីល ផ្អើលអស់អ្នកស្រុក!

ភ្លើងឆេះព្រៃ នៅភាគខាងជើងរដ្ឋ សៅប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ (២៤ខែសីហា) បានបញ្ចេញផ្សែងដ៏ក្រាស់គ្របដណ្ដប់ លើទីប្រជុំជននានា ដែលនៅក្បែរ…..!។

Update៖ ការចាប់ខ្លួនម្ចាស់ Telegram មកពីខ្វះអ្នកត្រួតពិនិត្យលើប្រព័ន្ធ បង្កជាបទល្មើស!

សារព័ត៌មានបារាំង បានចេញផ្សាយថា លោក Durov ដែលជាម្ចាស់ និងជានាយកប្រតិបត្តិ Telegram បានបទបរាជ័យ ក្នុងការសម្របសម្រួលកម្មវិធី។ ដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ ធ្វើសកម្មភាព ឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំ។

គ្រោះធម្មជាតិបាក់ដី នៅប្រទេសថៃ ស្លាប់១៣នាក់ និងរបួស១៩នាក់!

ខេត្ត Phuket នៅភាគខាងត្បូងនៃប្រទេសថៃ បានរងគ្រោះ ដោយសារគ្រោះធម្មជាតិ រអិលបាក់ដី កាលពីថ្ងៃសៅរ៍(ទី២៤ខែសីហា)ដោយបានសម្លាប់មនុស្ស ១៣នាក់និងរបួស១៩នាក់…!។ ខណៈផ្ទះប្រជាពលរដ្ឋ ប្រមាណជា ២០៩ខ្នង បានរងផលប៉ះពាល់។ -នេះបើយោងតាម ការបញ្ជាក់ពីលោក អភិបាលខេត្ត Phuket…

Exit mobile version