Update៖ នាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក បានមកដល់មជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការសកសឹករបស់អ៊ីរ៉ង់!

ក្រុមនាវាចម្បាំង USS Abraham Lincoln របស់អាមេរិក បានទៅដល់មជ្ឈិមបូព៌ា ក្រោយមានបញ្ជាពីលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក។

លិចទូកទេសចរណ៍ នៅអ៊ីតាលី ស្លាប់៦នាក់ ក្នុងនោះរួមមានមហាសេដ្ឋីអង់គ្លេសផងដែរ!

លោក Mike Lynch ជាសហគ្រិនបច្ចេកវិទ្យា និងជាមហាសេដ្ឋី អង់គ្លេស បានស្លាប់ក្នុងហេតុការណ៍ លិចកប៉ាល់ នៅឆ្នេរសមុទ្រ អ៊ីតាលី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ..!។ ខណៈកូនស្រីរបស់គាត់កំពុងបាត់ខ្លួន រួមនិងមនុស្សចំនួន៥នាក់ទៀត ក៏បានស្លាប់ផងដែរ។

Update៖ គណៈប្រតិភូអ៊ីស្រាអែលបានទៅដល់ប្រទេសអេហ្ស៊ីប ដើម្បីចរចាបទឈប់បាញ់!

គណៈប្រតិភូអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍(ទី២២ខែសីហា)បានទៅដល់រដ្ឋធានី Cairo របស់ប្រទេសអេហ្ស៊ីប។ ដើម្បីចូលរួមក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងកិច្ចព្រមព្រៀងដោះដូរ ចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស់។ -នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KAN។

រដ្ឋអាជ្ញាចោទប្រកាន់ ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង ករណីទទួលកាដូ ជាកាបូបប្រណីត១!

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃពុធ(ទី២១ខែសីហា)ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានធ្វើការចោទប្រកាន់ ភរិយារបស់លោកប្រធានាធិបតី Yoon Suk Yeol ដែលផ្តើមចេញពីការទទួលយកកាបូបប្រណីត១ ជាកាដូកាលពី២ឆ្នាំមុន…!។

ជំនន់ទឹកភ្លៀងនៅបង់ក្លាដែស លិចផ្លូវជាច្រើន ខណៈមនុស្ស១.៥លាននាក់កំពុងជាប់គាំង!

ស្ថានភាពទឹកជំនន់ នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស កាន់តែយ៉ាប់យ៉ឺនឡើង។ ដោយសារភ្លៀងធ្លាក់ ជាបន្តបន្ទាប់ និងកម្រិតទឹកទន្លេកើនឡើង ដែលបណ្តាលឱ្យមនុស្សជាង១.៥លាននាក់ជាប់គាំង។

Update៖ អ៊ីស្រាអែល វាយប្រហារសម្លាប់មេបញ្ជាការប៉ាឡេស្ទីនម្នាក់ នៅលីបង់!

ក្រុមប៉ាឡេស្ទីន Fatah បាននិយាយកាលពីថ្ងៃពុធ(ទី២១ខែសីហា)ថា មេបញ្ជាការយោធារបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើភាគខាងត្បូងនៃប្រទេសលីបង់។

Update៖ ចំនួន​អ្នក​ស្លាប់​ដោយសារអ៊ុយក្រែន វាយឆ្លងដែនចូល​តំបន់ Kursk បានកើន​ដល់​៣១​នាក់ហើយ!

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍កាលពីថ្ងៃពុធ(ទី២១ខែសីហា)ថា ចំនួនអ្នកស្លាប់ ដោយសារការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែននៃទីក្រុង Kursk របស់ប្រទេសរុស្ស៊ីបានកើនឡើងដល់៣១នាក់ហើយ។

អ៊ីរ៉ង់ បិទមជ្ឈមណ្ឌលចំនួន២ ដែលមានទំនាក់ទំនង ជាមួយស្ថានទូតអាល្លឺម៉ង់!

ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការ បាននិយាយថា ស្ថាប័នតុលាការ របស់ប្រទេសអ៊ីរ៉ង់បានបិទសាខាចំនួន២ ដែលមានទំនាក់ទំនងជាមួយ ប្រទេសអាល្លឺម៉ង..!។

Update៖ រុស្ស៊ីបាញ់កម្ទេចដ្រូនអ៊ុយក្រែនចំនួន១១គ្រឿង ដែលប៉ងវាយប្រហារលើទីក្រុងមូស្គូ!

អភិបាលក្រុងបាននិយាយថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក លើទីក្រុងមូស្គូ កាលពីថ្ងៃពុធ(ទី២១ខែសីហា)។ ប៉ុន្តែប្រព័ន្ធការពារដែនអាកាស រុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់១១គ្រឿងដែលកំពុងហោះហើរ ឆ្ពោះទៅកាន់រដ្ឋធានី។

ប្រទេស ប៊ឺហ្គីណាហ្វាសូ.ម៉ាលី និងនីហ្សេ ចោទអ៊ុយក្រែនថា បានគាំទ្រអំពើភេរវកម្មនៅ Sahel ទ្វីបអាហ្វ្រិក!

ប្រទេស ប៊ឺហ្គីណាហ្វាសូ.ម៉ាលី.និងនីហ្សេ.បានរួមគ្នាដាក់ញត្តិ ទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ(ទី២០ខែសីហា) ដើម្បីប្រឆាំងនឹងអ៊ុយក្រែន ចំពោះអំពើភេរវកម្មអន្តរជាតិ ជាពិសេសនៅក្នុងតំបន់ Sahel នៃទ្វីបអាហ្រ្វិក។

Exit mobile version