កុមាររាប់ម៉ឺននាក់ នៅប្រទេសស៊ូដង់ កំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារសង្គ្រាម ធាតុអាកាសនិងខ្វះអាហារ!

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក James Elder បានព្រមានថា កុមារនៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមមុខ នឹង(គ្រោះថ្នាក់)។ ខណៈដែលសង្គ្រាមស៊ីវិល និងវិបត្តិអាកាសធាតុ កំពុងបន្តកើតមាន ដែលអាចធ្វើ ឱ្យកុមាររាប់ម៉ឺននាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

Update៖ បាតុកម្មហិង្សានៅអង់គ្លេស ចាប់ខ្លួនជាង១.០០០នាក់ និងសម្រេចចោទប្រកាន់ជិត៦០០នាក់!

មនុស្សជាង១.០០០នាក់ ត្រូវបានចាប់ខ្លួន និងជិត៦០០នាក់ត្រូវបានចោទប្រកាន់ពីបទ កុបកម្មស្តាំនិយម។ ក្រោយផ្ទុះឡើងនូវ បាតុកម្មហិង្សានៅទូទាំងចក្រភពអង់គ្លេស ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

Update៖ អ៊ុយក្រែន វាយប្រហារចូលប្រទេសរុស្ស៊ី ស្លាប់២នាក់និងរបួស១១នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិល២នាក់បានស្លាប់ និង១១នាក់ផ្សេងទៀត បានរងរបួស ។ នៅក្នុងការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ុយក្រែន ទៅលើផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Donetsk ភាគខាងកើត នៃប្រទេសរុស្ស៊ី។

Update៖ ជនជាតិអ៊ីស្រាអែល ដែលតាំងទីលំនៅខុសច្បាប់ បានវាយប្រហារតំបន់ West Bank!

តាមប្រភពជាច្រើន បានឱ្យដឹងថាជនជាតិអ៊ីស្រាអែលជាង១០០នាក់ ដែលតាំងទីលំនៅ ដោយខុសច្បាប់ បានវាយប្រហារទីក្រុងប៉ាឡេស្ទីន មួយ នៅក្នុងទីក្រុង West Bank ដែលកាន់កាប់ និងបានសម្លាប់មនុស្សម្នាក់ និងដុតផ្ទះមួយខ្នង និងរថយន្តជាច្រើនគ្រឿង។

ចិន អនុញ្ញាតឱ្យ ប្រើ​វ៉ាក់សាំងការពារមហារីក mRNA ដែល​កំណត់​គោលដៅ​លើ​ដុំសាច់!

អាជ្ញាធរនិយតកម្ម ឱសថរបស់ប្រទេសចិន បានអនុម័ត សម្រេចឱ្យប្រើប្រាស់វ៉ាក់សាំង mRNA ដែល​កំណត់​គោលដៅ​លើ​ដុំសាច់ សម្រាប់ការសាកល្បងព្យាបាលដំណាក់កាលទី១..! ។

ប្រទេសម៉ិកស៊ិក ប្រកាសជាផ្លូវការថា លោកស្រី Sheinbaum ជាប្រធានាធិបតីជាប់ឆ្នោត!

តុលាការបោះឆ្នោត របស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) បានប្រកាសជាផ្លូវការថា៖ លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី ម៉ិកស៊ិក កាលពីខែមិថុនា….!។

Update៖ រដ្ឋសភាថៃ​ សម្រេចជ្រើសយកអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រី!

រដ្ឋសភាថៃ នៅថ្ងៃសុក្រទី១៦ ខែសីហានេះ បានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ ជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញ ដកតំណែង។ -នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន…

Update៖ អ៊ុយក្រែននិងរុស្ស៊ី អះអាងផ្ទុយគ្នា ជុំវិញការដណ្ដើមតំបន់ឃើស ក្នុងប្រទេសរុស្ស៊ី!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៥ ខែសីហា) អ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយរុលទៅមុខ ចូលក្នុងប្រទេសរុស្ស៊ី នៃតំបន់ឃើស (Kursk) និងដណ្តើមបានផ្ទៃដីជាង១.១០០ គីឡូម៉ែត្រក្រឡា។ រីឯភាគីរុស្ស៊ីវិញ បាននិយាយថា ខ្លួនបានដណ្តើមមកវិញ នូវភូមិ.ក្នុងតំបន់ព្រំដែនឃើស (Kursk) ។…

Update៖ កិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា ត្រូវបានពន្យាពេល ខណៈចំនួនអ្នកស្លាប់ជាង៤០.០០០នាក់!

ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៤០.០០០នាក់ ត្រូវបានសម្លាប់។ ដោយសារយោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយក្រុមហាម៉ាស់លើអ៊ីស្រាអែល។

អង្គការសុខភាពពិភពលោក ព្រមានអំពីការរីករាលដាល នៃជំងឺឆ្លង mpox!

នាយកប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប បានព្រមានកាលពីថ្ងៃព្រហស្បតិ៍(ទី១៥ខែសីហា)ថា ជំងឺ mpox អាចរីករាលដាល ទៅកាន់ប្រទេសផ្សេងទៀត ។ បន្ទាប់ពីស៊ុយអែត បានបញ្ជាក់ពីករណីដំបូងនៃជំងឺឆ្លង នៅក្រៅទ្វីបអាហ្វ្រិក។

Exit mobile version