Elon Musk ថ្លែងថា លោកពុំបានបរិច្ចាគលុយ៤៥លានដុល្លារក្នុង១ខែ ដើម្បីគាំទ្រលោក ត្រាំ នោះឡើយ!

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជាមហាសេដ្ឋីអាមេរិក លោក Elon Musk បានបដិសេធថា លោកពុំបាន បរិច្ចាគលុយចំនួន៤៥លានដុល្លារ ក្នុងមួយខែ ដើម្បីគាំទ្រដល់លោក Donald Trump នោះទេ..!។ -ការបដិសេធរបស់លោក Elon…

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៩.១៤៥នាក់ហើយ!

ក្រសួង​សុខាភិបាលក្នុង​តំបន់ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន ៣៩.១៤៥នាក់ និងរបួសសរុបប្រហែល 90,257នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។

រដ្ឋាភិបាលឥណ្ឌា ស្នើទៅសភាសុំអនុម័តថវិកា ចំនួន៥៧៦ពាន់លានដុល្លារ សម្រាប់សារពើពន្ធ!

រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃអង្គារបានស្នើសុំថវិកាចំនួន576ពាន់លានដុល្លារ សម្រាប់សារពើពន្ធដែលកំពុងបន្ត រហូតដល់ ខែមីនាខាងមុខ..!។

Update៖ អាមេរិក នឹងផ្តល់ជំនួយចំនួន៦០លានដុល្លារទៀត ដល់ប្រទេសហៃទី!

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ៖ បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន៦០លានដុល្លារបន្ថែមទៀតដល់ប្រទេសហៃទី…!។

Update៖ នៅទីបំផុតលោក បៃដិន បានជាសះស្បើយ ពីជំងឺកូវីដ-១៩ហើយ!

វេជ្ជបណ្ឌិតរបស់លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា៖ ប្រធានាធិបតីអាមេរិក Joe Biden បានជាសះស្បើយពីមេរោគឆ្លងកូវីដ-១៩ ខណៈគាត់បានធ្វើតេស្តអវិជ្ជមាន..!។ 

Update៖ លោក ហ្សេលេនស្គី និយាយថា សង្គ្រាមគួរតែត្រូវបញ្ចប់ក្នុងពេលឆាប់ខាងមុខ!

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា៖ សង្គ្រាមគួរតែត្រូវបញ្ចប់ តាមដែរអាចធ្វើទៅបាន។

Update៖ មនុស្ស១៥០.០០០នាក់បានភៀសខ្លួនចេញពីតំបន់Khan Younis កាលពីថ្ងៃទី២៣ខែកក្កដា!

អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា៖ ជនស៊ីវិលប្រមាណជា១៥ម៉ឺននាក់ បានភៀសខ្លួន ចេញពី Khan Younis នៅតំបន់ Gaza Strip បន្ទាប់ពីមានការបញ្ជាឱ្យ ជម្លៀសចេញពីសំណាក់អ៊ីស្រាអែល។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨៤នាក់ទៀត!

ក្រសួង​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា៖ កងទ័ព​អ៊ីស្រាអែល បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន៨៤ នាក់​បន្ថែម​ទៀត។ ក្នុង​ការ​វាយ​ប្រហារ សងសឹកមកលើតំបន់ Gaza Strip ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់៣៩.០៩០ នាក់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា​កន្លង​ទៅ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៩.០៩០នាក់​ហើយ!

ក្រសួង​សុខាភិបាល​ក្នុង​តំបន់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។

ចំនួនអ្នកស្លាប់ដោយសារ រអិលបាក់ដីនៅប្រទេសអេត្យូពី បានកើនដល់១៤៦នាក់!

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បានបញ្ជាក់កាលពីថ្ងៃអង្គារថា៖ ចំនួនអ្នកស្លាប់ដោយសារ បាក់ដីនៅស្រុក Gofa ភាគខាងត្បូងនៃប្រទេសអេត្យូពី បានកើនឡើងដល់ ១៤៦នាក់ហើយ…!។

Exit mobile version