Update៖ អ៊ីរ៉ង់ ហៅការវាយប្រហាររបស់អ៊ីស្រាអែលថា ជាឧក្រិដ្ឋកម្មចុងក្រោយ និងស្នើឱ្យបញ្ឈប់​ការ​សម្លាប់​! 

អ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្លាប់រង្គាល កាលពីថ្ងៃសៅរ៍ នៅតំបន់ហ្គាហ្សាភាគខាងត្បូង ដោយអ៊ីស្រាអែល។ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ 90 នាក់ដោយជំរុញឱ្យបណ្តាប្រទេសអ៊ីស្លាមទូទាំងពិភពលោក បង្កើនសក្តានុពលរបស់ពួកគេ ដើម្បីបញ្ឈប់ការវាយប្រហារដ៏សាហាវទាំងនេះ។

លោក ត្រាំ បានរងការបាញ់​ប្រហារ​ក្នុង​ពេលជួប​ជុំ ឃោសនាបោះឆ្នោត!

របាយការណ៍បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានរងរបួសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការបាញ់ប្រហារ ដោយកាំភ្លើងអំឡុងពេលជួបជុំមួយក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

Update៖ អ៊ីស្រាអែលវាយប្រហារលើវិហារអ៊ីស្លាម នៅតំបន់ហ្គាហ្សា ស្លាប់១០នាក់ទៀត!

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១០នាក់បានស្លាប់ និង២០នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើវិហារអ៊ីស្លាម នៅភាគកណ្តាល ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍នេះ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៨.៤៤៣នាក់ហើយ!

ក្រសួងសុខាភិបាលដែលត្រូវឡោមព័ទ្ធ បាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតពេលនេះ។ បានសម្លាប់ប្រជាជនប៉ាឡេស្ទីន សរុប៣៨.៤៤៣នាក់ និងរបួស៨៨.៤៨១នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។

Update៖ ករណីធ្លាក់រថយន្តក្រុងចូលទន្លេ នៅនេប៉ាល់ ក្រុមសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន៥៤នាក់ទៀត!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមស្វែងរកនិងជួយសង្គ្រោះ កំពុងបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន៥៤នាក់ទៀត!។

Update៖ អ៊ីស្រាអែលវាយប្រហារលើជំរុំភៀសខ្លួន កាលពីថ្ងៃសៅរ៍ស្លាប់ជាង៧០នាក់ទៀត!

ជនជាតិប៉ាឡេស្ទីន ជាង៧០នាក់ត្រូវបានសម្លាប់ និងជិត៣០០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើជំរុំជនភៀសខ្លួន នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍។ -នេះបើយោងតាមក្រសួងសុខាភិបាល នៃក្រុមហ៊ុមព័ទ្ធ។

លោក ចូ បៃដិន ហាក់ភ្លេចភ្លាំងច្រឡំហៅលោក ហ្សេលេនស្គីថា ជាលោក ពូទីន!

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃទី១១ ខែកក្កដា បានច្រឡំហៅលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាជាប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។ លោក ចូ បៃដិន បានហៅច្រឡំបែបនេះ នៅឯកិច្ចប្រជុំកំពូល…

Update៖ អ៊ីស្រាអែលវាយប្រហារលើតំបន់ហ្គាហ្សា នៅថ្ងៃសៅរ៍នេះស្លាប់កុមារ៣នាក់ទៀត!

កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារតាមអាកាសជាបន្តបន្ទាប់ កាលពីថ្ងៃសៅរ៍ ។ ដោយបានកំណត់គោលដៅលើតំបន់ជាច្រើន នៃតំបន់ហ្គាហ្សាស្ទ្រីប និងបានសម្លាប់ ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ក្នុងនោះរួមមានកុមារ៣នាក់ និងជាច្រើននាក់ទៀតរងរបួស…!។

បន្ទាប់ពីរអិលបាក់ដី ធ្លាក់រថយន្តក្រុងដឹកអ្នកដំណើរ ចូលក្នុងទន្លេ នៅប្រទេសនេប៉ាល់ កាលពីថ្ងៃសុក្រ…!។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងស្រុក Chitwan ចម្ងាយប្រហែល 86 គីឡូម៉ែត្រ (53 ម៉ាយ) ភាគខាងលិច នៃរដ្ឋធានី Kathmandu នៅពេលដែលការរអិលបាក់ដី បានបោកបក់រថយន្តក្រុងចូលទៅក្នុងទន្លេ Trishuli ។

Update៖ សង្គ្រាមអ៊ីស្រាអែល ធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាង៦.០០០នាក់បាត់ខ្លួន!

គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម(ICRC) បាននិយាយថា ជនជាតិប៉ាឡេស្ទីនប្រហែល6,400 នាក់ត្រូវបានបាត់ខ្លួនចាប់តាំង ពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ហើយពួកគេមិនទាន់ត្រូវបានរកឃើញនៅឡើយ។ -នេះបើតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

Exit mobile version