តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី១១ដល់ទី២០ខែកក្កដា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១.០៧ ២០២៤ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១១ដល់ទី២០ខែកក្កដាឆ្នាំ២០២៤។

Update៖ អ្នកឧកញ៉ា លី សុភ័ក្ត កំណត់ឱ្យលោក ឡាយ ភាល័យ សុំទោសក្នុងរយៈពេល២៤ម៉ោង!

(ភ្នំពេញ)៖ មេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានចេញលិខិតព្រមាន ទៅកាន់ម្ចាស់គណនីហ្វេសប៊ុកនិងតិកតុ«Camcar Collection»ឱ្យលុបសំណេរនិងវីដេអូរបស់ខ្លួន នឹងឱ្យធ្វើការសុំទោសជាសាធារណៈក្នុងរយៈពេល២៤ម៉ោង..!។

សម្តេចធិបតី អនុញ្ញាតឱ្យអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យ ការពារជប៉ុន ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការ JMAS និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន ចូលជួបសម្ដែងការគួរសម…

សម្ដេចធិបតី សម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនប្រុស ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ បានសម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនប្រុសម្នាក់ ក្នុងចំណោម១០នាក់របស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ កូនប្រុសម្នាក់ ក្នុងចំណោម១០នាក់បានប្រកាសសុំក្របខណ្ឌរដ្ឋពីថ្នាក់ដឹកនាំរដ្ឋាភិបាល។ ដើម្បីបានចូលខ្លួនបម្រើរដ្ឋបន្ដពីឪពុកដែលទើប តែបានចែកឋាន។

សម្តេចតេជោ អនុញ្ញាតឱ្យនិស្សិតជាប់អាហារូបករណ៍​រដ្ឋាភិបាលជប៉ុន និងឆែក ចូលជួបសម្តែងគួរសម!

(ភ្នំពេញ)៖ នៅព្រឹក១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣) ចំនួន ២៥នាក់ និង ជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលឆែក ចំនួន១៥នាក់ ចូលជួបសម្ដែងការគួរសម…

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ខែកក្កដា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

បង្ហាញមុខជនសង្ស័យ១៥នាក់ ករណីប្លន់ប្រដាប់អាវុធនិងទម្លាក់យោង!

(ភ្នំពេញ)៖ ជនសង្ស័យចំនួន ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជាសាធារណៈ។

សម្តេចតេជោ ជួបសំណេះសំណាលជាមួយអ្នកដឹកនាំវ័យក្មេង នៃគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម!

(ភ្នំពេញ)៖ នៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០២៤សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បានអញ្ជើញ ជួបសំណេះសំណាលជាមួយ សិក្ខាកាមកម្មវិធីបណ្តុះបណ្តាល មន្ត្រីដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម នៅវិមានសន្តិភាព ៧មករា ភ្នំពេញ៕

ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ!

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេសកម្ពុជា បានឱ្យដឹងថា ប្រធានរដ្ឋវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី១២-១៣ កក្កដា ២០២៤ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១០ ដល់ទី១២ខែកក្កដា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

Exit mobile version