ក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត Toyota នៅកម្ពុជា!

(ភ្នំពេញ)៖ លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៩ ដល់ទី១១ខែកក្កដា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

គ្រាប់ស្វាយចន្ទី និងគុយទាវចាប់ផ្តើមមានទីផ្សារ នាំចេញទៅអឺរ៉ុប!

(ភ្នំពេញ)៖ លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ថា ពេលនេះជាឱកាសរបស់ក្រុមហ៊ុនដើម្បីបន្ថែម ផលិតផលកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ លោកស្រីបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករ Amru Rice មានផលិតផលកែច្នៃចំនួន២ប្រភេទទៀត…

ប៉ូលិសច្រានចោល សារសំឡេងរបស់នារីម្នាក់ ដែលថាប្រើប្រាស់ Power Bank មានការលួចយកគណនីទូរស័ព្ទ!

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញមកច្រានចោលសារសំឡេង ក្លែងក្លាយ ដែលប្រឌិតឡើង ដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារ ក្នុងទូរស័ព្ទ។

អតីតមន្ត្រី ប៉ូលីសទេសចរណ៍ខេត្តកំពង់ឆ្នាំងម្នាក់ បានស្លាប់ក្រោយហូបត្រីកំពត!

(កំពង់ឆ្នាំង)៖ អតីតមន្ត្រីប៉ូលីសទេសចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់ បានទទួលទានត្រីកំពត រួចក៏ធ្វើទុក្ខ ហើយបានស្លាប់ ពេលដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។ ហេតុកាណ៍នេះ បានកើតឡើងនៅម៉ោងជាង៦យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះបានស្លាប់នៅព្រឹកទី០៨.០៧.២០២៤។

កូនដើមឈើជិត១ម៉ឺនដើម ត្រូវអាជ្ញាធរជាតិអប្សរា ចែកចាយជូនប្រជាពលរដ្ឋសហគមន៍!

(សៀមរាប)៖ កូនឈើចំនួន៩,២២៥ដើម ត្រូវអាជ្ញាធរជាតិអប្សរា នាំយកកូនយកទៅចែកចាយជូនប្រជាពលរដ្ឋ,សហគមន៍,វត្តអារាម ដើម្បីដាំបន្ត។

អាជ្ញាធរអគ្គិសនីកម្ពុជា ពន្យល់ខ្លី បងប្អូនអាចយល់ច្បាស់ ចំពោះការដំឡើងផ្ទាំងសូឡា!

(ភ្នំពេញ)៖ ចំពោះការដំឡើងផ្ទាំងសូឡា បានក្លាយជាចំងល់ និងការបកស្រាយផ្សេងៗគ្នាព្រោងព្រាត នៅលើបណ្តាញសង្គម។ ទោះបីជាអាជ្ញាធរអគ្គីសនីកម្ពុជា បញ្ជាក់ថា ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មិនលើសពី១០គីឡូវ៉ាត់ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងឡើយ បែបនេះក៏ដោយ ។

ថ្ងៃទី៨ ខែកក្កដា ២០២៤ ជាខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក!

(ភ្នំពេញ)៖ តំបន់​«ប្រាសាទ​សំបូរ​ព្រៃ​គុក»គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា ឦសានបុរៈ ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សម្តេចធិបតី អញ្ជើញបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២!

(ភ្នំពេញ)៖ នៅព្រឹកទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជា​អធិបតី​ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង ជាលើកទី២។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨ ដល់ទី១០ខែកក្កដា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

Exit mobile version