Update៖ មីយ៉ាន់ម៉ា ហាម​ឃាត់មនុស្សប្រុសពេញវ័យ មិនឱ្យចេញទៅធ្វើការ នៅក្រៅប្រទេស!

របបយោធាមីយ៉ាន់ម៉ា សម្រេចផ្អាកចេញលិខិតឲ្យបុរសពេញវ័យទៅធ្វើការនៅបរទេស។
ការហាមឃាត់នេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ច្បាប់យោធា ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ ព្យាយាមចាកចេញពីប្រទេស។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ បាន​និយាយថា ពួកគេ​នឹង​ផ្អាក​ការទទួល​ពាក្យសុំ​លិខិតអនុញ្ញាត ការងារ​នៅ​បរទេស ។
ខណៈពលរដ្ឋ​មី​យ៉ាន់​ម៉ា យ៉ាងច្រើន​ចង់​ភៀសខ្លួន​ចេញពី​ប្រទេស​។​

ទោះជា​យ៉ាងណាក៏ដោយ របប​យោធា បាន​បង្កើន​ការប្រឆាំង​សង្គ្រាមស៊ីវិល ដែល​កំពុង​កើតឡើង​ក្នុងប្រទេស​។​

គួរ​បញ្ជាក់ថា ពលរដ្ឋ​មី​យ៉ាន់​ម៉ា​បុរស​ជិត១០០,០០០នាក់ បានដាក់​ពាក្យសុំ​ប័ណ្ណ​ការងារ​ក្នុង​រយៈពេល ៣ ខែ​បន្ទាប់ពីនោះ ដែលជា​ផ្នែក​មួយ​នៃ​ការ​ភៀសខ្លួន​កាន់តែ​ទូលំទូលាយ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version