Update៖ ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែក នៅប្រទេសកុងហ្គោ បានកើនដល់៣៥នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា៖ ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)បានកើនឡើងដល់ 35នាក់។

លោក Eric Bwanapuwa មន្ត្រីមកពីតំបន់ Goma បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្លាប់ក្នុងការវាយប្រហារនៅជំរុំជនភៀសខ្លួនកាលពីថ្ងៃទី៨ ឧសភា បានកើនឡើង។
ខណៈ​ដែល​គ្មាន​ក្រុម​ណា​អះអាង​ទទួល​ខុស​ត្រូវ​នោះ ត្រូវ​បាន​គេ​សង្ស័យ​ថា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម ដោយ​មាន​ស្ត្រី និង​កុមារ​ក្នុង​ចំណោម​អ្នក​ស្លាប់​បាត់បង់​ជីវិត។

សមាជិកនៃចលនាថ្ងៃទី 23 ខែមីនា (M23) ដែលបានបង្កើនការវាយប្រហារក្នុងប៉ុន្មានខែថ្មីៗនេះ បន្តគ្រប់គ្រងភូមិ និងទីប្រជុំជនក្នុងតំបន់។

ការវាយប្រហារជាថ្មីដោយក្រុមឧទ្ទាម M23 ក្នុងខែវិច្ឆិកា ឆ្នាំ 2021 នៅភាគខាងកើតកុងហ្គោបាននាំឱ្យមានការផ្លាស់ទីលំនៅរបស់ជនស៊ីវិលរាប់ពាន់នាក់ និងបង្កឱ្យមានវិបត្តិរវាងប្រទេស Rwanda និង DRC ។

DRC បានចោទប្រកាន់ប្រទេស Rwanda ពីការប៉ុនប៉ងកាន់កាប់ដីដែលសំបូរទៅដោយសារធាតុរ៉ែរបស់ខ្លួន រួមទាំងមាស coltan និង cobalt ដើម្បីផលប្រយោជន៍របស់ខ្លួន និងគាំទ្រក្រុមឧទ្ទាម M23 ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version