Update៖ ឃុំខ្លួនអ្នកសារព័ត៌មាន២នាក់ ពីបទហិង្សា ដែលផ្ដើមចេញពីវង់ល្បែងនៅស្រុកល្វាឯម ធ្វើឱ្យអ្នកកាសែតផ្សេងទៀតសម្ដែងការសោកស្ដាយ!

(កណ្ដាល)៖ លោកស្រី មៀច សិទ្ធការរ្យដេស៊ីការ្យ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១២.០៥.២០២៤ ម្សិលមិញ។
បានសម្រេចចេញដីកាឃុំខ្លួនអ្នកសារព័ត៌មានចំនួន២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា»តាមមាត្រា២១៨ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ត នៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី០៥.០៥.២០២៤។
-នេះបើយោងតាមការបញ្ជាក់ពីលោក ខា ដែនណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្ដាល រួមនិងលោក សូរ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលអ្នកទាំង២ បានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី១៣.០៥.២០២៤។

-សូមជម្រាបថា ជនត្រូវចោទជាអ្នកសារព័ត៌មានទាំង២នាក់
ទី១៖ ឈ្មោះ ជាវ គីមលាង អតីតចាងហ្វាងគេហទំព័រគ្រុឌ០១(ឃុំខ្លួន)។
២.ឈ្មោះ ទុយ រិទ្ធី អតីតចាងហ្វាងគេហទំព័រខេភីញូ(ឃុំខ្លួន)។

-ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកទី១២.០៥.២០២៤។
បានបញ្ជាក់ថា កិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បា.ប់ (បញ្ជ.ល់មាន់) ប្រើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា រវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលកើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងង១២:១០នាទី។
-ចំណុច៖ ចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញ បានអនុវត្តច្បាប់ទៅលើអ្នកបើកល្បែងស៊ីសងខុសច្បាប់។

មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញយើងបានស្រាវជ្រាវ អនុវត្តច្បាប់ទៅលើជនសង្ស័យ ដែលជាអតីតអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានប្រើប្រាស់អំពើហិង្សា ទៅលើជនរងគ្រោះចំនួន០២នាក់។

-ជនសង្ស័យចំនួន០៦នាក់ (ឃាត់ខ្លួន០២នាក់) រួមមាន៖
១.ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ (ឃាត់ខ្លួន)
២.ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញូ (ឃាត់ខ្លួន)
៣.ឈ្មោះម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 (គេចខ្លួន)
៤.ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ (គេចខ្លួន)
៥.ឈ្មោះ ឃឹម យ៉ុន គេហទំព័រ ស្លាបប៉ាការ (គេចខ្លួន)
៦.ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ (គេចខ្លួន)

ហើយនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

-ជុំវិញប្រតិបត្តិការស្រាវជ្រាវនេះ អ្នកកាសែតជាច្រើន មើលឃើញថា៖ សមត្ថកិច្ចបានចាត់វិធានការលើ”អ្នកបើកល្បែង រួមនិងអ្នកសារព័ត៌មាន”។
-ប៉ុន្តែគេពុំទាន់ឃើញសមត្ថកិច្ចខេត្តកណ្ដាល ចាត់វិធានការលើ”សមត្ថកិច្ចមូលដ្ឋាននោះឡើយ”។
-ថាតើសមត្ថកិច្ចមូលដ្ឋាន ដឹងគេបើកល្បែងដែរ ឬមួយដឹងហើយធ្វើមិនដឹង..?។
-ខណៈសកម្មភាព នៃការបើកលេងល្បែងនោះ គឺទ្រង់ទ្រាយធំ.មានមនុស្សទៅលេងល្បែងទាំងហ្វូង.ដោយមានប៉ាតង់.សង្វៀន.មានស៊ុំព័ទ្ធជុំវិញ.មានកៅអីអង្គុយ.មានអ្នកលក់ដូរនៅទីនោះទៀតផង!។
-ពុំមែនជាការលេង(ស៊ីគូថៃ) ក្រោមផ្ទះម្នាក់ឬពីរនាក់ ដើម្បីកម្សាន្តជាលក្ខណៈគ្រួសារអ្វីឡើយ!
-ចុះហេតុអី បានជាសមត្ថកិច្ចមូលដ្ឋានមិនដឹង…?។

-ក្នុងរឿងនេះដែរ បងប្អូនអ្នកកាសែតរាប់សិបនាក់ បានសម្ដែងការអាណិតអាសូរជាពន់ពេក ចំពោះជនត្រូវចោទជាអ្នកសារព័ត៌មានខាងលើ..!។
ដែលត្រូវអស់អាជ្ញាប័ណ្ណហើយ នឹងត្រូវចាប់ឃុំខ្លួនថែមមួយកម្រិតទៀត។
ស្រពេលដែលអ្នកទាំង២ពុំមានបទល្មើស”កំហែងយកប្រាក់”ដូចការចោទប្រកាន់ ក្នុងជំហានដំបូង.!។

ក្នុងនាមជាមិត្តរួមអាជីព បងប្អូនអ្នកកាសែតជាច្រើន សូមស្នើដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាចាត់វិធានការលើបុគ្គលញៀនល្បែង ដែលបង្កហិង្សា និងប្រើអំពើហិង្សា មកលើអ្នកកាសែត បណ្ដាលឱ្យរបួស ផងទាន!៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version