អ៊ីស្រាអែលវាយប្រហារ បណ្ដាលឱ្យស្លាប់បើកបរWHO ខណៈបុគ្គលិកដទៃទៀតរងរបួស!

ប្រភពវេជ្ជសាស្រ្ត បានប្រាប់ Anadolu កាលពីថ្ងៃចន្ទថា អ្នកបើកបរជនជាតិប៉ាឡេស្ទីនម្នាក់របស់អង្គការសុខភាពពិភពលោក (WHO)បានស្លាប់ និងបុគ្គលិកបរទេសផ្សេងទៀត បានរងរបួស។
ក្នុងការវាយប្រហាររបស់ អ៊ីស្រាអែលនៅទីក្រុង Rafah ភាគខាងត្បូង Gaza Strip ។

ប្រភពបាននិយាយថា រថយន្តរបស់អង្គការសុខភាពពិភពលោក បានរងការបាញ់ប្រហារពីកងកម្លាំងអ៊ីស្រាអែល នៅភាគខាងកើត Rafah បន្ទាប់មកគេឃើញបុគ្គលិកបរទេសដ៏ទៃទៀតដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអឺរ៉ុបក្នុងទីក្រុង Khan Younis ភាគខាងត្បូងប្រទេសហ្គាហ្សា ដើម្បីព្យាបាល។

យ៉ាងណាមុិញ មិន​មាន​ការ​អត្ថាធិប្បាយ​ពី​កងទ័ព​អ៊ីស្រាអែល​លើ​របាយការណ៍​នេះ​ទេ។
ទោះជាយ៉ាងណាក៏ដោយ ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN បាននិយាយថា កងទ័ពបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុដែលបានកើតឡើងនៅជិតផ្លូវ Rafah ឆ្លងកាត់ជាមួយអេហ្ស៊ីប ដែលជាផ្លូវដ៏សំខាន់សម្រាប់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។

KAN បាននិយាយថា វាមិនទាន់ច្បាស់ថាតើកងកម្លាំងអ៊ីស្រាអែល ឬខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើរថយន្តរបស់អង្គការសុខភាពពិភពលោកនោះទេ។

យោងតាមតួលេខរបស់ UNRWA បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី 7 ខែតុលា នៅពេលដែលអ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមបំផ្លិចបំផ្លាញនៅលើតំបន់ហ្គាហ្សាស្ទ្រីប យ៉ាងហោចណាស់បុគ្គលិកអង្គការសហប្រជាជាតិ 171 នាក់ត្រូវបានសម្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version