ឆ្លងចរន្តអគ្គីសនី ឆេះឃ្លាំងស្តុបសម្ភារ:ចាស់ៗ១កន្លែង នៅស្រុកសាមគ្គីមុនីជ័យ!

(កំពង់ស្ពឺ)៖ រយៈពេល១យប់គ្រោះអគ្គីភ័យ បានលេបត្របាក់យក”ឃ្លាំងស្តុបសម្ភារ:ចាស់ៗ”អស់ទាំងស្រុង នៅចំណុចភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីព្រលប់ទី១៥.០៥.២០២៤។
-ឃ្លាំងនេះមានស្តុក(សំបកអាគុយ)របស់សហគ្រាសធុនតូចកែច្នៃអាគុយ ហ្សុង តេង (អុិនធើណេសិនណល) ត្រេឌីង ZHONGTENG (INTERNATIONAL) TRADING CO, LTD ទំហំ ៣០ ម៉ែត្រ × ៧០ ម៉ែត្រ ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ ឈិន យ៉ាង ភេទប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិចិន អាស័យដ្ឋានបច្ចុប្បន្ន រស់នៅរាជធានីភ្នំពេញ។ បណ្តាលឱ្យឆេះសម្ភារ: រួមមានដូចខាងក្រោមឃ្លាំងទំហំ ៣០ម៉ែត្រ × ៧០ ម៉ែត្រ ខូចខាតទាំងស្រុង
សម្ភារចាស់ៗ នៅក្នុងឃ្លាំងខូចខាតទាំងស្រុង។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ករណីនេះមិនមានឆេះរាលដាលឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
កិច្ចប្រតិបត្តិការ: ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿង កម្លាំងចំនួន ៦៥នាក់
ទឹកចំនួន ៣៥ រថយន្ត ក្នុងនោះរួមមាន÷
១/រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១ គ្រឿង កម្លាំង ០៦ នាក់ ទឹកចំនួន ១១ រថយន្ត
២/រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ០១គ្រឿង កម្លាំង៤៦នាក់ ទឹកចំនួន ១១រថយន្ត
៣/រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ០១ គ្រឿង កម្លាំង ០៦ នាក់ ទឹកចំនួន ១១ រថយន្ត
៤/រថយន្តពន្លត់អគ្គីភ័យរបស់បន្ទាយទាហាន K86 ចំនួន ០២ គ្រឿង កម្លាំង ០៧នាក់ ទឹកចំនួន ០២ រថយន្ត ។
រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨ និង ២៥នាទីព្រឹក ទើបពន្លត់រលត់ទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version