ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធ ព្រែកជីកហ្វូណនតេជោ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងសារពិសេសពាក់ព័ន្ធ«ព្រែកជីក ហ្វូណនតេជោ»។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា៖ នាយករដ្ឋមន្ត្រីវៀតណាម បានផ្តាំតាមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថា វៀតណាមគោរពអធិបតេយ្យរបស់កម្ពុជា តែក៏បានត្អូញត្អែរ មួយចំនួនរបស់ពលរដ្ឋវៀតណាម លើបញ្ហាបរិស្ថាន។

សម្តេចតេជោ បានថ្លែងថា កង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកផ្តួចផ្តើមគំនិតទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។

សម្តេចតេជោ បានថ្លែងថា ជារឿងឆោតល្ងង់ចំពោះការចោទថាគម្រោងនេះផ្តើមចេញពីប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនស្ថិតក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។

សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ខាងសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។
សម្តេចតេជោ បានថ្លែងថា ជារឿងខ្មាសអៀនណាស់ ចំពោះជនដែលលើកឡើងថា គម្រោងព្រែកជីកប្រើសម្រាប់ការចល័តនាវាទ័ព។

សម្តេចតេជោ បានពន្យល់ជាបច្ចេកទេស លើទន្លេមេគង្គមានទឹកជ្រៅ នៅគេបាញ់នាវាលិច ទម្រាំព្រែកជីកមានជម្រៅរាក់ ទំហំតូច គឺមិនមែនជាយុទ្ធសាស្ត្រទ័ពនោះឡើយ។
សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមើលស្រាលចំពោះជនដែលថាព្រែកជីកនេះបម្រើការចល័តនាវាចម្បាំងរបស់ចិន។

សម្តេចតេជោ បានថ្លែងថា ព្រែកជីកដ៏តូចនេះ សូម្បីតែបត់នាវាក៏បត់មិនបានផង។
សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យបញ្ឈប់ទៅ នយោបាយប្រឆាំងចិន ដោយភ្ជាប់បញ្ហាព្រែកជីក ទៅជាមួយសន្តិសុខរបស់វៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានទំនាក់ទំនងល្អជាមួយវៀតណាម វៀតណាម មានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលអី ដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នានោះឡើយ។
សម្តេចតេជោ បានថ្លែងថា កិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្តីពីទន្លេមេគង្គ គឺកម្ពុជា ត្រូវជូនដំណឹងគណៈកម្មការរួម ហើយមិនមានការចាំបាច់ណាមួយក្នុងការពិគ្រោះ ឬចរចាជាមួយគណៈកម្មការទន្លេមេគង្គនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការគួរសមទាំងសម្តេចធិបតី និងសម្តេចតេជោ បានជម្រាបទៅភាគីវៀតណាមរួចហើយ។
តែបើតាមច្បាប់ គឺមិនតម្រូវឱ្យកម្ពុជាពិគ្រោះយោបល់ជាមួយវៀតណាមនោះឡើយ។
សម្តេចតេជោ បានថ្លែងថា កម្ពុជា ធ្លាប់មានគម្រោងជីកបង្ហូរទឹកពីទន្លេមេគង្គ ចូលទៅទន្លេវ៉ៃគោ តែគណៈកម្មាធិការទន្លេមេគង្គទាមទារឱ្យពិគ្រោះយោបល់ ទើបកម្ពុជាផ្អាកទៅវិញ។ បន្ទាប់មកកម្ពុជា ក៏បានប្រើប្រាស់ទន្លេតូច ដែលជាដៃទន្លេមេគង្គ ដើម្បីជីកភ្ជាប់ទៅទន្លេវ៉ៃគោ ជំនួសវិញ។

សម្តេចតេជោ ហ៊ុន សែន បានស្នើទៅរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បើបើកការដ្ឋានបានឆាប់ជារឿងល្អ។ មិនមានអ្វីត្រូវរង់ចាំទៀតនោះទេ។
សម្តេចតេជោ បានថ្លែងថា យើងត្រូវគិតពីផលប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យភាពរបស់ជាតិយើង។

សម្តេចតេជោ បានចោទសួរត្រឡប់ទៅមនុស្សដែលលើកឡើងថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាខណ្ឌសីមាបែងចែកទឹកដីទៅវៀតណាមថា បើព្រែកជីកនេះជាការពុះចែកដីឱ្យវៀតណាម តើវៀតណាមប្រឹងតវ៉ាធ្វើអ្វី?
សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ចំណេញផ្នែកសេដ្ឋកិច្ចជាតិធំណាស់។ ក្នុងនោះចម្ងាយផ្លូវចំណេញ១៦៩គីឡូម៉ែត្រ។

សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនឧត្តមភាពនៃការប្រកួតប្រជែងទីផ្សារផលិតផលផលិតនៅកម្ពុជា។ កម្ពុជា មិនអាចប្រកួតប្រជែងឈ្នះគេនោះទេ បើតម្លៃដើមផលិតផលខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យប្រព័ន្ធស្រោចស្រប់នៅភាគនិរតីប្រទេសកម្ពុជា។

សម្តេចតេជោ បានថ្លែងថា ការទាញយកទឹកទៅស្រោចស្រប់មិនធ្វើឱ្យបាត់បង់ទឹករហូតដល់៥០ភាគរយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនល្ងង់ឱ្យទឹកប្រៃហូរចូលមកក្នុងព្រែកជីក ហើយក៏មិនឱ្យទឹកសាបហូរចូលទៅទឹកប្រៃនោះទេ។ ហេតុនេះហើយទើបកម្ពុជា សម្រេចធ្វើសន្ទះទប់ទឹក។

សម្តេចតេជោ បញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយរំដោះទឹកពេលកម្ពុជាមានជំនន់ទឹកភ្លៀង។
សម្តេចតេជោ ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនឹងទាញបានប្រយោជន៍ពីការធ្វើទេសចរណ៍។
សម្តេចតេជោ បើមានការចោទសួរពីមិត្តភក្តិបរទេសដោយគួរសមលើគម្រោងនេះ អាចពន្យល់ពីទិដ្ឋភាពច្បាប់។ តែបើសួរមិនគួរសម មិនចាំបាច់ពន្យល់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្វើជានាយករដ្ឋមន្ត្រី ហើយឆ្លងកាត់នាយករដ្ឋមន្ត្រីវៀតណាម ជិត១០រូបហើយ ហើយសម្តេចបានចរចាច្រើនមកហើយលើការប្រើប្រាស់ផ្លូវទឹកនេះ។
សម្តេចតេជោ បានថ្លែងថា ការដឹកជញ្ជូនទំនិញដោយពឹងផ្អែក​លើផ្លូវទឹកវៀតណាម នាំឱ្យជួបបញ្ហាជាច្រើន មានដូចជាការត្រួតពិនិត្យទំនិញ ការលើកដាក់ច្រើនដង ការអនុវត្តវិធានគុណភាពទំនិញ ចំណាយពេលវេលាយូរ…។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានកិច្ចព្រមព្រៀងដឹកជញ្ជូនទ្វេភាគីយ៉ាងណាក្តី តែកម្ពុជា មិនអាចដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម តាមការចង់បានគ្រប់ពេលវេលានោះឡើយ។
សម្តេចតេជោ ចោទសួរទៅខ្មែរដែលប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ តើមានបំណងអ្វីឱ្យពិតប្រាកដ? រវាងការឆ្លងកាត់មួយដង សុំច្បាប់គេមួយដង ឆ្លងពីរដង សុំច្បាប់ពីរដង និងការឆ្លងការដោយសេរីតាមផ្លូវរបស់ខ្លួនឯង តើជ្រើសរើសមួយណា?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឱ្យ សម រង្ស៉ី ប្រឆាំងរហូតដល់ថ្ងៃស្លាប់។
សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មានគម្រោងសាងសង់តាំងពីសម័យព្រះបាទអង្គឌួង តែកម្ពុជាអត់មានលទ្ធភាព។ ដោយឡែកម្ពុជាក្នុងពេលកន្លងទៅក្ររកតែអង្ករហូបមិនគ្រប់ ដូច្នេះមានលទ្ធភាពឯណាទៅសង់ព្រែកជីក។

សម្តេចតេជោ ស្នើពលរដ្ឋឱ្យចាប់អារម្មណ៍លើឯករាជ្យភាពនៃការដឹកជញ្ជូន។
សម្តេចតេជោ បានថ្លែងថា កម្ពុជា អត់ត្រូវការធ្វើសត្រូវជាមួយប្រទេសវៀតណាមនោះឡើយ។ កម្ពុជារាប់រកគ្រប់មិត្តទាំងអស់។

សម្តេចតេជោ បានថ្លែងថា កម្ពុជា បោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ដូច្នេះអ្វីៗត្រូវដើរតាមបន្ទាត់បក្ស។ ដូច្នេះនាយករដ្ឋមន្ត្រី មិនអាចធ្វើអ្វីតាមស្រេចនឹងចិត្តនោះឡើយ។
សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា កុំរុញឱ្យនាយករដ្ឋមន្ត្រីកម្ពុជា ដើរខុសពីបន្ទាត់នយោបាយបក្ស គឺគ្មានផ្លូវនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនត្រូវការឱ្យពលរដ្ឋកម្ពុជាយកវៀតណាម ធ្វើជាសត្រូវ ហើយក៏មិនត្រូវការវៀតណាម យកកម្ពុជាធ្វើជាសត្រូវនោះដែរ។
សម្តេចតេជោ បានថ្លែងថា សម្តេចចង់ឱ្យពលរដ្ឋកម្ពុជា កត់ចំណាំឱ្យច្បាស់ អ្វីដែលសំខាន់ជាងផ្នែកសេដ្ឋកិច្ចទៀតនោះ គម្រោងព្រែកជីកហ្វូណនតេជោ គឺឯករាជ្យនយោបាយលើការដឹកជញ្ជូន។

សម្តេចតេជោ បានរំលឹកទៅអតីតកាលថា ពេលរបបសង្គមរាស្ត្រនិយម មិនត្រូវគ្នាជាមួយវៀតណាមខាងត្បូង ពេលនោះកម្ពុជា មិនអាចប្រើប្រាស់ផ្លូវទឹកពីទន្លេទៅសមុទ្រនោះឡើយ។
សម្តេចតេជោ បានថ្លែងថា វៀតណាម ជាប្រទេសមានចម្រើនលូតលាស់សេដ្ឋកិច្ច ដែលនឹងក្លាយទៅជាប្រទេស G20 ដូច្នេះវៀតណាម មិនត្រូវការភាពមានបានតាមរយៈថ្លៃដឹកជញ្ជូនផ្លូវទឹកដោយកម្ពុជានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើកម្ពុជា និងវៀតណាម មិនបញ្ហាទំនាក់ទំនងជាមួយគ្នា តើកម្ពុជា អាចដឹកទំនិញតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រដោយប្រើផ្លូវទឹករបស់វៀតណាមបានដែរទេ?។
សម្តេចតេជោ បានថ្លែងថា ប្រទេសក្បែរខាងគ្នា ត្រូវការកសាងទំនាក់ទំនងល្អជាមួយគ្នា តែប្រៀបដូចជាអណ្តាត និងធ្មេញ ជាមិនផុតពីការប៉ះទង្គិចគ្នានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា មេដឹកនាំវៀតណាម ចង់ឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក។
សម្តេចតេជោ អរគុណអ្នកបរិស្ថានវៀតណាម ដែលចេញមកអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណតិចតួចបំផុត បើធៀបបរិមាណទឹកកំពុងហូរតាមប្រទេសវៀតណាម នាពេលបច្ចុប្បន្ន។

សម្តេចតេជោ បានថ្លែងរំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វៀតណាម បិទព្រំដែនទាំងអស់ នាំឱ្យមានការកកស្ទះទំនិញចូលទៅវៀតណាមជាខ្លាំង។
ឆ្លើយតបវិធានការនេះ សម្តេច បានជំរុញឱ្យបិទព្រំដែនមិនឱ្យពលរដ្ឋឆ្លងកាត់ព្រំដែនតែម្តង។
សម្តេចតេជោ បានថ្លែងថា នេះជាវិធានរុញទូកបណ្តោយទឹក ហើយជាការទូទាត់គ្នាភ្លាមៗ។ បន្ទាប់មកវៀតណាម ក៏បើកការចរចាជាមួយកម្ពុជា។

សម្តេចតេជោ បានណែនាំឱ្យកត់ត្រាទុកថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជាពេលវេលាដែលសម្តេចតេជោ ប្រកាសថា ព្រែកជីកហ្វូណនតេជោ ជាការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំវៀតណាម ក៏តែងតែអរគុណកម្ពុជា ដែលជួយរំដោះភាគខាងត្បូងរបស់វៀតណាម។
សម្តេចតេជោ បានថ្លែងថា មេដឹកនាំវៀតណាម មិនដែលភ្លេចគុណបំណាច់របស់សម្តេច នរោត្តម សីហនុ ដែលបានជួយវៀតណាមនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែប្រឹងប្រែងពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងនយោបាយ។ តែជាប្រទេសក្រីក្រ គឺលំបាកណាស់ ដូច្នេះ អ្វីដែលអាចធ្វើបានដើម្បីឯករាជ្យភាពត្រូវតែធ្វើ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version