Chelsea គ្រោងជះលុយ 30 លានផោនសម្រាប់ទិញតារាស៊ុតពី Leeds United !

តោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្លាស់ប្តូរមួយលើកីឡាករ Crysencio Summerville របស់ Leeds United នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

កីឡាករ Summerville បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលកាលពីខែមុន ខណៈដែលមានតម្លៃខ្លួនលើសពី 30 លានផោន។

នេះ​បើ​តាម​កាសែត Daily Mail ដែល​រាយការណ៍​ថា Summerville ទំនង​ជា​នឹងត្រូវក្លឹបដាក់លក់ជាចាំបាច់។

ខណៈដែល Chelsea កំពុងមើល Summerville មុនពេលការផ្លាស់ប្តូរដែលអាចកើតមាន ប៉ុន្តែពួកគេប្រឈមមុខនឹងការប្រកួតប្រជែងពី Liverpool, Newcastle United និង Aston Villa។

គួរជម្រាបថា ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហូឡង់​វ័យ 22 ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន 19 គ្រាប់ និង Assist ប្រាំបួន​ដង​ក្នុង​ការ​ប្រកួត​ចំនួន 43 ក្នុង​ក្រប​ខ័ណ្ឌ Championship នៅ​រដូវ​កាល​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version