ពលរដ្ឋខ្មែររាប់សិបនាក់ នៅកូរ៉េខាងត្បូង សម្តែងការគាំទ្រចំពោះវត្តមានសម្តេចធិបតី ហ៊ុន​ ម៉ាណែត​! 

(សេអ៊ូល)៖ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូង នាថ្ងៃសៅរ៍ ទី១៨ ឧសភា ឆ្នាំ២០២៤។
មានបងប្អូន​ប្រជាពលរដ្ឋខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ បានសម្តែងមតិគាំទ្រ ចំពោះវត្តមាននៃដំណើរអញ្ជើញមកដល់របស់​ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ​ បណ្ឌិត​ ពេជ​ ចន្ទមុន្នី។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។ រយៈពេល៤ថ្ងៃ ហើយជាដំណើរទស្សនកិច្ចមួយបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version