កាតា បណ្ដេញមេដឹកនាំ​ក្រុម​ហាម៉ាស់ ចេញពីប្រទេស ក្រោយចរចា​បទ​ឈប់​បាញ់​បរាជ័យ!

យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសកាតា បានបណ្តេញមេដឹកនាំក្រុមហាម៉ាស់ ដោយសម្ងាត់ កាលពីខែមេសា កន្លងទៅ នៅពេលដែលកិច្ចចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជាប់គាំង។

ការចរចា បាន​ឈានដល់​ការជាប់គាំង ដោយសារ​ភាគី​ជម្លោះ​មិនអាច​យល់ស្រប​លើ​លក្ខខណ្ឌ សម្រាប់​ការដោះលែង​ចំណាប់ខ្មាំង​។​

របាយការណ៍​ដដែល បាន​បន្ថែមថា មានការ​យល់ឃើញ​ខុសគ្នា​រវាង​ភាគី​ទាំង២ ជាពិសេស​លើ​បញ្ហា​ចុងបញ្ចប់​នៃ​សង្គ្រាម ក៏ដូចជា​ការទាមទារ​របស់​អ៊ីស្រាអែល ក្នុងការ​វេតូ​ឈ្មោះ​ភេរ​វករ​។​

គួរ​បញ្ជាក់ថា ភាព​តានតឹង​បាន​ផ្ទុះឡើង​ម្តងទៀត នៅ​មជ្ឈិមបូព៌ា​នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ នៅពេលដែល​ពួក​សកម្មប្រយុទ្ធ​មកពី​ចលនា​ប៉ា​ឡេ​ស្ទី​ន​រ៉ាឌីកាល់ ដែលមាន​មូលដ្ឋាន​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប ហា​ម៉ាស់ ។
បានធ្វើការ​វាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​លើ​ទឹកដី​អ៊ីស្រាអែល ពី​តំបន់​ហ្គា​ហ្សា។
ដោយបាន​សម្លាប់​អ្នករស់នៅ​តាម​ព្រំដែន និង​ចាប់​ចំណាប់ខ្មាំង​ជាង ២៤០នាក់​រួមទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version