Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣៨៦នាក់ហើយ!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,386 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុក ដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា មនុស្សចំនួន79,366 នាក់ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយលុកនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 83នាក់ និង 105 នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ”។

សេចក្តីថ្លែងការណ៍បន្ថែមថា “មនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។

អ៊ីស្រាអែល បាន​ធ្វើ​ការ​វាយលុក​ដោយ​មិន​ឈប់ឈរ​លើ​តំបន់ Gaza Strip ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​ដោយ​ក្រុម Hamas ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល១.២០០ នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version