Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅអាហ្វហ្គានីស្ថានបានកើនដល់៤០០នាក់!

អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យចំនួនអ្នកស្លាប់កើនដល់៤០០នាក់ហើយ។

យ៉ាងហោចណាស់មនុស្ស18 នាក់បានបាត់បង់ជីវិត នៅក្នុងទឹកជំនន់នៅក្នុងខេត្ត Faryab នៅតាមព្រំដែនប្រទេស Turkmenistan នៃប្រទេសអាហ្វហ្គានីស្ថាន ។
ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តភាគខាងជើងរបស់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានកើនឡើងដល់ 400នាក់ ។
នេះបើតាមអ្នកនាំពាក្យអភិបាលខេត្ត Faryab Ismetullah Muradi បានប្រាប់ Kabul-  ផ្អែកលើ Tolo News ។

Muradi ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ដី​កសិកម្ម​ជាង២.០០០ ហិកតា​ត្រូវ​បាន​បំផ្លាញ ផ្ទះ​ជាង ១.០០០ ខ្នង​រង​ការ​ខូចខាត និង​សត្វ​ជាង ៣០០ក្បាល​បាន​ងាប់។

យ៉ាងហោចណាស់មនុស្ស50 នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់បានបាត់ខ្លួន ដោយសារតែទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Ghor ។

កាលពីសប្តាហ៍មុន ទឹកជំនន់យ៉ាងខ្លាំងនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ជាចម្បងនៅក្នុងខេត្ត Baghlan, Badakhshan និង Takhar បានបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។

នៅប្រទេសអាហ្វហ្គានីស្ថាន ការរលាយនៃព្រិល ក្នុងខែរដូវរងាដោយសារការកើនឡើងនៃសីតុណ្ហភាព ។
គួបផ្សំនឹងភ្លៀងធ្លាក់ខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ នាំឲ្យមានទឹកជំនន់ ។
បណ្តាលឱ្យបាត់បង់ជីវិត និងទ្រព្យសម្បត្តិ  មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះដោយសារតែគ្រោះមហន្តរាយទាំងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version