ប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ!

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស បានទទួលមរណភាពហើយ ។
បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំ មួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។
-នេះបើតាមមន្ត្រីអ៊ីរ៉ង់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ឧទ្ធម្ភាគចក្រ ដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRNA។ នៅមុននេះបន្តិច ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា មិនមានសញ្ញាណាមួយ ។
បង្ហាញថាលោក​ប្រធានាធិបតី លោក Ebrahim Raisi រួមទាំងអ្នកជិះនៅលើនោះជាមួយលោក នៅរស់រានមានជីវិតនោះទេ។

លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ ទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៊ីរ៉ង់ជាមួយ អាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ។
ដើម្បីចូលរួមសម្ពោធ ទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRNA បានឱ្យដឹងទៀតថាឧទ្ធម្ភាគចក្រដែលលោក រ៉ៃស៊ី ជិះគឺជា ឧទ្ធម្ភាគចក្រប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក រីឯមូលហេតុ ធ្លាក់ត្រូវបានអះអាងជាបឋមថាមកពីអាកាសធាតុអាក្រក់។

តាមច្បាប់អ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតីស្លាប់ នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី ។
តែត្រូវឆ្លងកាត់ការយល់ព្រមពីមេដឹកនាំ កំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ដែលជាអ្នកមានសិទ្ធិសម្រេចគ្រប់រឿងនៅអ៊ីរ៉ង់។ ចំណែក ការបោះឆ្នោតសកលថ្មីមួយនឹង​ត្រូវ​រៀបចំឡើងមិនឱ្យ លើស៥០ថ្ងៃនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version