Update៖ អ៊ីស្រាអែល វាយប្រហារទូទាំងតំបន់ហ្កាហ្សា ខណៈលោក ជេក ស៊ូលីវ៉ាន់ ជួបជាមួយលោក ណេតាន់យ៉ាហ៊ូ!

អ្នកស្រុកនិយាយថា៖ យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានវាយលុកផ្នែកនានា នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ។
ខណៈដែលទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ។
ស្របពេលមានការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យធ្វើយុទ្ធនាការយោធាដែលកំណត់គោលដៅជៀសវាងប៉ះជនស៊ីវិល។

សេតវិមាន បាននិយាយមុនកិច្ចពិភាក្សានេះថា លោក ស៊ូលីវ៉ាន់ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យអ៊ីស្រាអែល តាមប្រម៉ាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាសក្នុងវិធីកំណត់គោលដៅ មិនមែនជាមួយនឹងការវាយទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា ទាំងមូលនោះទេ។
អ៊ីស្រាអែល បាននិងកំពុងវាយលុកចូលទីក្រុង ដែលខ្លួននិយាយថាជាបន្ទាយចុងក្រោយរបស់កងកម្លាំងហាម៉ាស។
ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានភៀសខ្លួនចេញពីតំបន់នោះ ជាទីជ្រកកោនដែលនៅសេសសល់មួយក្នុងចំណោមកន្លែងជ្រកកោនមួយចំនួនទៀត។

អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលក៏បានវាយរុញចូលទៅក្នុងផ្លូវតូចចង្អៀតនៃទីក្រុង ចាបាលីយ៉ា (Jabalia) ភាគខាងជើងហ្កាហ្សា ពេញមួយយប់ និងឈានចូលថ្ងៃអាទិត្យ ដោយត្រឡប់ទៅតំបន់មួយវិញ ដែលពួកគេបាននិយាយថាបានបោសសម្អាតពួកសកម្មប្រយុទ្ធរួចហើយ។

យោធាអ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការរបស់ខ្លួននៅ ចាបាលីយ៉ា ដែលជាជំរំជនភៀសខ្លួនជាប្រវត្តិសាស្ត្រធំជាងគេ ក្នុងចំណោម ៨ ទីតាំងនៅហ្កាហ្សា ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version