Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៥៦២នាក់​ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​ឡោមព័ទ្ធ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ ចំនួន​អ្នក​ស្លាប់​នៅ​ហ្គាហ្សា​ស្ទ្រីប ។
ដោយសារការ វាយ​ប្រហារ​របស់​អ៊ីស្រាអែល ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា​ឆ្នាំមុន បាន​កើន​ឡើង​ដល់ ៣៥.៥៦២នាក់​។

ក្រសួង​បាន​បន្ថែម​ថា មនុស្ស​យ៉ាង​ហោច​ណាស់៧៩.៦៥២ នាក់ បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដែរ។

ក្រសួងបាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 106នាក់ និង 176 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។

ក្រសួងថា”មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។

អ៊ីស្រាអែលបានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ។

ជាងប្រាំពីរខែនៅក្នុងសង្រ្គាមអ៊ីស្រាអែល កន្លែងដ៏ធំនៃតំបន់ហ្គាហ្សាបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។

អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version