Update៖ ជនដៃដល់ដែលកាប់សម្លាប់ស្ត្រីម្នាក់ ពេលទៅទារលុយ ត្រូវចាប់ខ្លួនបានហើយ!

(កណ្តាល)៖ កម្លាំងប៉ូលីសនៃស្នងការខេត្តកណ្តាល សហការជាមួយប៉ូលីស ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឈានដល់ចាប់ខ្លួនបានជនសង្ស័យម្នាក់…!។ ក្រោយជននេះ យកកាំបិតផ្គាក់ កាប់សម្លាប់ស្ត្រីម្នាក់ ពេលនាងទៅទារលុយដល់ក្នុងផ្ទះរបស់ខ្លួន នៅស្រុកស្អាង ខេត្តកណ្តាល រួចរត់គេចមកសំងំលាក់ខ្លួន នៅស្រុកវាលវែង។
-នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោស្នងការ នៅពេលនេះកម្លាំងនគរបាល បាននិងកំពុងទៅទទួលជនដៃដល់ មកសួរនាំ ដើម្បីចាត់វិធានការតាមច្បាប់។

សូមជម្រាបថា អំពើកាប់សម្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល(មុខរបរជាងដែក)។

យ៉ាងណាក្ដី ក្រោយធ្វើសកម្មភាពជនដៃដល់ បានរត់ទៅសំងំលាក់ខ្លួននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន នៅថ្ងៃទី២១.០៥.២០២៤នេះ។

ជនរងគ្រោះឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅកន្លែង)។

បើតាមសមត្ថកិច្ច ករណីឃាតកម្មនេះ គឺជនសង្ស័យ ប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ០៣កាំបិត បណ្ដាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ។
-មូលហេតុ មកពីជនដៃដល់ ខឹងនឹងជនរងគ្រោះ ដែលអង្គុយទារលុយពីខ្លួនចំនួន៣៥ម៉ឺនរៀល!។
ពោលគឺ ប្រាក់ដែលជនដៃដល់ជំពាក់ជនរងគ្រោះនេះ ជាប្រាក់ពលកម្ម ។
ដែលប្ដីជនរងគ្រោះ ធ្វើការឱ្យជនដៃដល់ ក្នុងនាមជាកូនជាង
តែមេជាង ពុំព្រមបើកលុយឱ្យ និងលើកពេលរហូត ទើបមានការតាមទារដល់ផ្ទះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version