ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពេលអញ្ជើញ បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើខេត្តកោះកុង!

(កោះកុង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកស្អែកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ លើជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២កាត់ស្ទឹងទាំង២ បង្កើតជា អាងស្តុក ទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប១៥០ មេហ្គាវ៉ាត់ ។

ក្នុងនោះសម្ដេចធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។
ដើម្បីផ្ដល់ថាមពល អគ្គិសនី ដែលមានតម្លៃសមរម្យទៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី វិស័យអគ្គិសនីនៅតែជាអាទិភាពសំខាន់ នៃនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះជាដដែល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់ប្រទេសកម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ។
ខណៈដែលប្រទេសកម្ពុជាបើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២គឺបរិស្ថានអំណោយផលល្អ(សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បច្ចុប្បន្នថាមពលអគ្គិសនី បានគ្របដណ្ដប់ប្រមាណ ៩៨ ភាគរយនៅទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពល រដ្ឋ និងប្រទេសជាតិចំនួន ៣ នោះគឺជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបាន​ហ្មត់ចត់​បញ្ចៀស​រាល់ការប៉ះ ពាល់។
ទី៣ រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជាត្រូវធានាឱ្យបាននូវសន្តិសុខថាមអគ្គិសនី និង ឯក រាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុង១ឆ្នាំ រដ្ឋគ្រោងថវិកា១០០លានដុល្លារ ឧបត្ថម្ភធនសម្រាប់យកទៅទប់លើការប្រើប្រាស់ថ្លៃអគ្គិសនីជូនដល់ប្រជាពលរដ្ឋ (បញ្ចុះតម្លៃអគ្គិសនី) ជារៀងរាល់ឆ្នាំ។

សម្ដេចធិបតី រាជរដ្ឋាភិបាលដាក់គោលដៅអភិវឌ្ឍវិស័យថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋជាង ១ ភាគរយ ដែលមិនទាន់មានអគ្គសនីប្រើប្រាស់ ត្រូវផ្គត់ផ្គង់ឱ្យមានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០។

សម្ដេចធិបតី បានបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុងនេះ បើគិតតាំងពីការសិក្សារហូតដល់ការកសាងនាពេលនេះ គឺត្រូវប្រើប្រាស់ពេល១៨ឆ្នាំ ជាពិសេសការសិក្សាលើបញ្ចៀសផលប៉ះពាល់នានា។

សម្ដេចធិបតី ប្រកាសថា រាជរដ្ឋភិបាលតាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ច្បាស់ៗនៅចំពោះមុខសាធារណជននាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កម្ពុជានឹងមិនសាងសង់វារីអគ្គិសនីនៅតាមបណ្ដោយដងទន្លេមេគង្គនោះ ទេ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនានា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ មានប្រវែង ៣៣គីឡូម៉ែត្រ អាចផ្ដល់ផលដល់ពលរដ្ឋចំនួន ៦៦៣ គ្រួសារ និងអាចកើនលើសនេះ នាពេលខាងមុខ ខណៈសម្ដេចជំរុញឱ្យអគ្គិសនីកម្ពុជាត្រូវធ្វើការតភ្ជាប់ឱ្យបានរួចរាល់នៅមុនបំណាច់ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដល់អគ្គិសនីកម្ពុជា ធ្វើយ៉ាងណាភ្ជាប់ខ្សែ បណ្ដាញអគ្គិសនីដើម្បីពលរដ្ឋជាង ៦០០ គ្រួសារនៅក្នុងឃុំតាតៃលើ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុង ខេត្តកោះកុង ដែលត្រូវចំណាយថវិកាជាងប៉ែតសិបម៉ឺនដុល្លារ បានប្រើប្រាស់អគ្គិសនីឱ្យបានគ្រប់ខ្នង ផ្ទះនៅត្រឹមខែកុម្ភៈ ឆ្នាំ២០២៤។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានចេញបញ្ជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដែលប្រើធ្យូងថ្ម និងបញ្ជាឱ្យបញ្ឈប់ដំណើរការរោងចក្រអគ្គិសនីដើរ ដោយថាមពលធ្យូងថ្មនៅមុនពេលកំណត់។

សម្ដេចធិបតី បញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ សម្ដេចបានប្រគល់ភារកិច្ចដល់ក្រសួងរ៉ែ និងថាមពល លើវិស័យអាទិភាពចំនួន៥ ក្នុងនោះទី១ ការអភិវឌ្ឍវិស័យថាមពល ទី២ បញ្ឈប់ការអភិវឌ្ឍរោងចក្រអគ្គិសនីដុតដោយធ្យូងថ្ម ទី៣ ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញលើការអភិវឌ្ឍវិស័ថាមពលអគ្គិសនី៤ លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងទី៥ ធ្វើការងារការទូត ផ្នែកការទូតបៃតង សម្រាប់ការវិនិយោគ និងការអភិវឌ្ឍ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version