ភ្លើងឆេះស្មៅ រាលដាលដល់ឆេះកន្ទុយរថយន្តកុងតឺន័រអស់១គ្រឿង!

(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះស្មៅ និងស្លឹកឫស្សីងាប់ៗ រហូតរាលដាលឆ្លងរបងចូលឆាបឆេះ កន្ទុយរថយន្តកុងតឺន័រ ដែលកំពុងចតទុកនៅក្នុងដីឡូត៍ បណ្តាលឱ្យរងការខូចខាតរថយន្តកុងតឺន័រ ចំនួន១គ្រឿង។
បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅដីឡូត៍មួយកន្លែងក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រជាការពារសង្កាត់ បានឱ្យដឹងថា មានអ្នកដុតកម្ទេចឈើចោល នៅដីវាល មិនប្រយ័ត្ន ធ្វើឱ្យភ្លើងឆេះស្លឹកឬស្សីរាលដល់ស្មៅ ។
ខណៈដែលក្រុមជាងជួសជុល និងកម្មកររវល់តែចេញទៅហូបបាយ ស្រាប់តែភ្លើងឆេះចូលដល់ចំណតរថយន្តកុងតឺន័រ ទើបភ្ញាក់ផ្អើលឆោឡោនាំគ្នាយករថយន្តចេញជៀសវាងឆេះឆ្លង គឺបានឆាបឆេះកន្ទុយរថយន្តចំនួន១គ្រឿង។

ហេតុការណ៍ខាងលើត្រូវបាន កម្លាំងប្រជាការពារ សមត្ថកិច្ចនាំគ្នាជួយ ជះ បាញ់ទឹកពន្លត់ភ្លើង មិនឱ្យរាលដាលទៀតទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version