សម្តេចតេជោ ថ្លែងថា សន្តិភាពនៅតែជាសុបិន្ត សម្រាប់ពិភពលោក!

(ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និសីទស្ដីពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ សន្តិភាពនៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិត សម្រាប់តំបន់ជាច្រើន នៃពិភពលោក.!។

ហេតុដូចនេះហើយបានជាកម្ពុជា ត្រូវតែរៀនសូត្រពីប្រវត្តិសាស្រ្តដែលតែងតែផ្តល់នូវមេរៀនសំខាន់ៗពីអតីតកាលដែលអាចឱ្យយើងត្រៀមខ្លួនបានប្រសើរជាងមុនសម្រាប់អនាគត និងចៀសវាងការប្រព្រឹត្តកំហុសជាន់ដាន។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា ក៏មានភារកិច្ចក្នុងការចែករំលែកមេរៀនប្រវត្តិសាស្រ្តរបស់ខ្លួនស្តីពីការការពារសន្តិភាព និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលមេរៀនទាំងនេះ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែគឺសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ដើម្បីការពារសន្តិភាពទៅបាន ប្រជាជាតិកម្ពុជាយើង ចាំបាច់ត្រូវមានការឯកភាពគ្នាជាធ្លុងមួយ អំពីតឋភាពប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ដោយរបបកម្ពុជាប្រជាធិបតេយ្យ ពិតជាបានកើតឡើងនៅក្នុងប្រទេស របស់យើង ដែលមិនមែនជាការប្រឌិតភូតកុហកដើម្បីផលប្រយោជន៍នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version