នៅរសៀលនេះ នឹងមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព នៅខេត្តព្រៃវែង!

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង សហការណ៍ជាមួយ ស.ស.យ.ក.ខេត្តព្រៃវែង ។
បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព ក្នុងឱកាសខួបលើកទី៤៥នៃថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា រវាងក្រុមដឹកថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងនោះដែរ ក្រុមU13ខេត្តព្រៃវែង Vs  U13ផ្ការីកគ្រប់រដូវ នឹងត្រូវប្រកួតនៅម៉ោង២រសៀល
ស.ស.យ.ក.ខេត្តព្រៃវែង Vs ផ្ការីកគ្រប់រដូវ ម៉ោង៣:៣០នាទីរសៀល។

សូមអញ្ជើញបងប្អូន ប្រជាពលរដ្ឋចូលរួមទស្សនាទាំងអស់គ្នា អោយបានច្រើនកុះករ ដោយសេរីនិងឥតគិតថ្លៃ នៅកីឡដ្ឋានខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version